រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២០ បានបញ្ជាក់តាមរយៈសេចក្ដីជូនដំណឹងថា រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទ លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ សីហា ឆ្នាំ២០២០។ ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងខាងក្រោម៖