គ្រាប់ ក្ទម្ពទេស (ក្រៈទុំថេត) ជួយទម្លាក់ព្រូនមាន់

12-08-2020 1:32 pm 378

 វិធីសម្គាល់ សត្វមាន់ដែលមានព្រូននៅក្នុងខ្លួន ៖
- មាន់មានសាច់ស្លេក ហាក់ដូចគ្មានឈាម
- រោមមាន់រាងស្រអាប់
- មាន់មិនសូវរហ័សរហួនស្វែងរកចំណី
- មាន់ស្គមចេញទ្រនុងខ្នង និងមិនឡើងទម្ងន់
- នៅក្នុងលាមក គេសង្កេតឃើញមានព្រូន

វិធីព្យាបាល ៖
- ចំពោះមេមាន់ បុកគ្រាប់ក្ទម្ពទេសលាយទឹកឱ្យផឹក១ដង៣គ្រាប់ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយសប្តាហ៍
- ចំពោះកូនមាន់ បុកគ្រាប់ក្ទម្ពទេសលាយទឹកឱ្យផឹក១ដង១គ្រាប់ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយសប្តាហ៍ ។

សម្គាល់៖
តាមបទពិសោធន៍នេះ គ្រាប់ក្ទម្ពទេស ពិតជាឱសថព្យាបាលការទម្លាក់ព្រូន យ៉ាងមានប្រសិទ្ធភាព ។ គេមិនត្រឹមតែអាចព្យាបាលមាន់ទេ គេអាចព្យាបាលការទម្លាក់ព្រូនលើមនុស្សបានថែមទៀតផង ។

ដកស្រង់ចេញពីសៀវភៅ មេរៀនកសិករ របស់អង្គការសេដាក ៕

 ពាក្យគន្លឹះ  កសិកម្មសត្វមាន់

ព័ត៌មានផ្សេងទៀត