លោក​ហ៊ុន សែន ស្នើ​មេដឹកនាំ​ពិភពលោក​​ចាត់ទុក​វ៉ាក់សាំង​​ការពារ​ជំងឺ​កូវី​ដ​១៩​ ជា​ទំនិញ​រួម​​

09-08-2020 10:12 am 1394

​ថ្លែង​ក្នុង​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​ធ្វើ​នៅ​ប្រទេស​កូរ៉េខាងត្បូង តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ព្រឹក​ថ្ងៃទី​០៩ សីហា ឆ្នាំ​២០២០​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន បាន​ស្នើឱ្យ​មេដឹកនាំ​ពិភពលោក​ត្រូវ​ចាត់ទុក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជា​ទំនិញ​រួម​របស់​មនុស្សជាតិ ដែល​ជន​គ្រប់រូប គ្រប់ទិសទី​អាច​ទទួលបាន​។ លោក​ប្រាប់​ដល់​មេដឹកនាំ​ពិភពលោក ត្រូវ​បញ្ឈប់​នយោបាយ​ទម្លាក់កំហុស​ឱ្យ​គ្នា ដោយ​ងាក​មក​រួមគ្នា​ដោះស្រាយ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​សកល​មួយ​នេះ​វិញ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនកូវីដ១៩

ព័ត៌មានផ្សេងទៀត