ក្រសួង​សាធារណការ​​ផ្អាក​ផ្ដល់​សេវាសាធារណៈ​​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក​រយៈពេល​៥​ថ្ងៃ​​

08-08-2020 3:28 pm 282

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​០៨ ខែសីហា​នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការផ្អាក​ការផ្ដល់សេវា​សាធារណៈ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត មណ្ឌល​ផ្ដល់​សេវា​បណ្ណ​បើកបរ​យានយន្ត​នៅ​ផ្សារ​ទំនើប AEON1 និង​ផ្សារ​ទំនើប AEON2 រយៈពេល​៥​ថ្ងៃ ក្នុង​ថ្ងៃ​ឈប់សម្រាក​ការងារ ដើម្បី​សង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ចាប់​ពីថ្ងៃ​១៧-២១ ខែ​សីហា ឆ្នាំ​២០២០​។​

​ក្នុង​សេចក្តីជូនដំណឹង​ដែល បញ្ជាក់ថា ចំពោះ​មណ្ឌល​ផ្តល់​សេវា​បណ្ណ​បើកបរ យានយន្ត​នៅ​ផ្សារ​ទំនើប AEON1 ផ្សារ​ទំនើប AEON2 និង​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នឹង​បើក​ឱ្យ​ដំណើរ​ការផ្តល់សេវា​ជាធម្មតា​វិញ ចាប់ពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២០៕

សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន​ខាងក្រោម​៖


ព័ត៌មានផ្សេងទៀត