ប្រមុខ​ការទូត​កម្ពុជា​ផ្ញើ​សារ​អបអរសាទរ​ខួប​៥៣​ឆ្នាំ​ថ្ងៃ​បង្កើត​អាស៊ាន​

07-08-2020 10:13 am 229

​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែ​សីហា បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​លើក​ទី​៥៣​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​អាស៊ាន (០៨​សីហា​១៩៦៧-៨ សីហា ២០២០)​។​
​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា ចាប់តាំងពី​ការបង្កើត អាស៊ាន​បាន​វិវឌ្ឍ​ឈាន​ទៅ​មុខ ប្រកបដោយ​ជោគជ័យ ត្រចះត្រចង់ ហើយ​បាន​ពង្រីក​ទាំង​ទំហំ និង​វិសាលភាព​គ្របដណ្ដប់​របស់ខ្លួន​។ 

​គួរបញ្ជាក់​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បច្ចុប្បន្ន​មាន​សមាជិក​១០​ប្រទេស ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ នៅ​ទីក្រុង​បាងកក ហើយ​ក្រោយមក បាន​បញ្ចូល​សមាជិក​ជា​បន្តបន្ទាប់ ដូចជា​ប្រទេស​ព្រុយ​ណេ កម្ពុជា មី​យ៉ាន់​ម៉ា​(​ភូមា​) វៀតណាម និង​ឡាវ​ជាដើម​។ ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​អាស៊ាន នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​១៩៩៩៕

​ដោយ​៖ សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត