ទូត​អាមេរិក​នៅ​ភ្នំពេញ​ថា​គ្មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​នៅក្នុង​ស្ថានទូត​ឡើយ​

06-08-2020 11:00 am 504
លោកW.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា

​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​កាលពី​ថ្ងៃ​ទី​០៥ សីហា ឆ្នាំ​២០២០ បានឲ្យដឹងថា មនុស្ស​ចំនួន​០៤​នាក់​ក្នុង​ស្ថានទូត​អាមេរិក ដែល​ត្រូវបាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ បន្ទាប់​ពី​មកដល់​កម្ពុជា​កាលពី​ពេល​កន្លង ត្រូវបាន​ដាក់ឲ្យ​នៅ​ដាច់​ដោយឡែក​យ៉ាង​តឹងរ៉ឹង​សម្រាប់​រយៈពេល​ចត្តា​ឡី​ស័ក និង​ពុំ​មាន​មាន​រោគសញ្ញា​នៅក្នុង​អំឡុងពេល​នោះ​ឡើយ ដោយ​ក្រោយមក​ពួកគេ​បាន​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​ចំនួន​ពីរលើក ទទួលលទ្ធផល​អវិជ្ជមាន​ទាំង​ពីរ​លើក​ផងដែរ​។​

​ស្ថានទូត​អាមេរិក​បញ្ជាក់ថា ខ្លួន​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ការការពារ និង​ការ​ទប់​ការ​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩ តាម​លក្ខខ័ណ្ឌ​ទាំងអស់​របស់​រដ្ឋាភិបាលកម្ពុ​ជា ចំពោះ​ការមកដល់​ប្រទេស​កម្ពុជា ការ​ធ្វើ​តេស្ត និង​ការធ្វើ​ចត្តា​ឡី​ស័ក​នៃ​បុគ្គលិក​ស្ថានទូត​និង​សមាជិក​ទាំងអស់​។ 

​ជាមួយ​គ្នា​ស្ថានទូត​អាមេរិក​អះអាងថា សម្រាប់​បុគ្គលិក​ទាំងអស់​របស់​ខ្លួន​ត្រូវតែ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ មុន​ពេល​ធ្វើដំណើរ​មក​កម្ពុជា ដោយ​ត្រូវ​បាន​ដាក់ឲ្យ​នៅ​ដាច់​ដោយឡែក ពិសេស​ត្រូវ​បាន​តេស្ត​ឡើង​វិញ​ម្ដង​ទៀត​នៅ​ពេល​មកដល់​កម្ពុជា ហើយ​ត្រូវ​ធ្វើ​តេស្ត​ម្តង​ទៀត​មុន​ពេល​បញ្ចប់​ការធ្វើ​ចត្តា​ឡី​ស័ក​៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត