រដ្ឋមន្ដ្រី​សុខាភិបាល​​អាមេរិក​​នឹងធ្វើ​ទស្សនកិច្ច​​ជា​ប្រវត្ដិសាស្ដ្រ​​ទៅ​តៃវ៉ាន់​

05-08-2020 4:20 pm 1670
រដ្ឋមន្ដ្រីសុខាភិបាលអាមេរិក​លោក​Alex Azar​

​រដ្ឋមន្ដ្រី​សុខាភិបាល​អាមេរិក​លោក​Alex Azar​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ក្នុងពេល​ឆាប់ៗ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងសុខាភិបាល​នៅក្នុង​សេចក្ដីថ្លែងការណ៍​។ លោក​នឹង​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច​ទៅ​តៃវ៉ាន់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ជា​ទស្សនកិច្ច​ទំនង​នឹង​ធ្វើឲ្យ​ចិន​ប្រតិកម្ម ព្រោះ​ចិន​មិន​ចង់ឲ្យ​អាមេរិ​កមានទំនាក់ទំន​ង​ជាមួយ​តៃវ៉ា​ន់ទេ​។ 

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ក្រសួងសុខាភិបាល​អាមេរិក​ឲ្យដឹងថា នេះ​ជា​រឿង​ប្រវត្ដិសាស្ដ្រ​និងមិន​ធ្លាប់មាន ដែល​មន្ដ្រីជាន់ខ្ពស់​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​តៃវ៉ាន់​ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុងក្រោយ​។ លោក​Azar​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​ស្រី​ត្សៃ អ៊ីង​វិន និង​ជួប​ជាមួយ​មន្ដ្រីជាន់ខ្ពស់​តៃវ៉ាន់​ច្រើន​រូប​ទៀត ពិភាក្សា​ពិ​កិច្ចការ​រឹតចំណង​មិត្ដ​ភាពអា​មេរិក​-​តៃវ៉ាន់ ក៏ដូចជា​ការឆ្លើយតប​នឹង​ការឆ្លង​រាតត្បាត​កូវី​ដ​-១៩៕

(​ដោយ​៖​ពេញ ផេង​)  

ព័ត៌មានផ្សេងទៀត