លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី០៥ខែសីហានេះ បានបង្ហោះសារសោកស្តាយចំពោះឧប្បទ្ទវហេតុផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅប្រទេសលីបង់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់។
លោកហ៊ុន ម៉ានី បានបញ្ជាក់ថា លោកពិតជាមានក្ដីរន្ធត់ក្រៃលែងបន្ទាប់ពីទទួលដំណឹងពីឧប្បទ្ទវហេតុផ្ទុះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត ប្រទេសលីបង់ កាលពីថ្ងៃអង្គារទី០៤ ខែសីហា។
លោកបានបង្ហាញនូវអារម្មណ៍សោកស្ដាយជាពន់ពេកចំពោះការបាត់បង់អាយុជីវិតនិងការរងរបួសប្រជាពលរដ្ឋលីបង់ជាច្រើនពាន់នាក់ក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ។
ជាមួយគ្នានេះលោកហ៊ុន ម៉ានីក៏បានចូលរួមសម្ដែងមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតនិងសូមបួងសួងឲ្យអ្នកដែលរងរបួសនៅបេសកកម្មស្វែងរកអ្នកដែលបាត់ខ្លួនក្នុងគំនរផេះផង់ទទួលបានជោគជ័យ។
សូមបញ្ចាក់ថា មនុស្សយ៉ាងហោចណាស់៧៨នាក់ស្លាប់ និងជាង៤០០០នាក់បានរងរបួស នៅក្នុងការផ្ទុះយ៉ាងកក្រើកចំនួន២ នៅបរិវេណកំពង់ផែក្នុងទីក្រុងBeirut ប្រទេសលីបង់កាលពីថ្ងៃទី០៤ខែសីហា៕
ដោយ៖វណ្ណ យ៉ារី