៥វិធី ដើម្បីរៀបចំដាំដុះដំឡូងបារាំង

05-08-2020 11:17 am 576

១. កាបូប យើងអាចប្រើប្រាស់កាបូបរៀនចាស់ៗ ដែលឈប់ប្រើប្រាស់ដើម្បីរៀបចំដាំដុះដំណាំដំឡូងបារាំង ។ អ្វីដែលអ្នកត្រូវការ គឺត្រូវមានកាបូបចាស់ៗរបស់អ្នក និងដីដែលមានជីជាតិស្រាប់ ចាក់ចូលក្នុងកាបូប ទុកសម្រាប់ដាក់ដាំដុះប៉ុណ្ណោះ ។

២. បាវ ឬការ៉ុង វិធីនេះ កសិករខ្មែរយើងបានប្រើប្រាស់ច្រើនមកហើយ សម្រាប់ដំណាំយកមើម ដូចជាខ្ញីជាដើម ។ យើងអាចសាកល្បងយកការ៉ុង មូរមាត់ឱ្យដល់ពាក់កណ្តាល និងចាក់ដីចូលក្នុងការ៉ុង រួចយកទុកដើម្បីដាំដុះរួចជាការស្រេច ។

៣. ធុងសំរាមជ័រ ដោយសារតែដំឡូងបារាំង គឺជារុក្ខជាតិបន្លែ ដែលមានភាពងាយស្រួលក្នុងការដាំដុះ និងងាយដុះលូតលាស់នៅស្ទើរគ្រប់ស្ថានភាព និងទីតាំង យើងអាចសាកល្បង ដាំដុះដំឡូងបារាំងនៅក្នុងធុងសំរាមជ័រចាស់ៗ បែកបាក់ខ្លះៗ ដែលយើងឈប់ប្រើ ។

៤. កង់ឡាន កង់ឡានចាស់ៗ ពិតជាមានប្រយោជន៍ សម្រាប់កសិកម្ម ។ យើងអាចយកកង់ឡាន ដែលឈប់ប្រើប្រាស់ មកតម្រៀបជាន់ពីលើគ្នា តាមកម្ពស់ដែលយើងចង់បាន រួចចាក់ដីចូល ដាំដំណាំនេះ រួចជាការស្រេច ។

៥. ដាំលាយជាមួយនឹងប៉េងប៉ោះ ដំណាំប៉េងប៉ោះ គឺងាយស្រួលក្នុងការដុះលូតលាស់ ដែលយើងអាចរៀបចំដាំដុះ ដំណាំពីរនេះ នៅក្នុងផើងតែមួយបាន ។ ដំណាំប៉េងប៉ោះ នឹងផ្តល់ផលនៅផ្នែកខាងលើ ដោយឡែកដំឡូងបារាំងនឹងផ្តល់មើមនៅផ្នែកខាងក្រោម ៕ 

 

 ពាក្យគន្លឹះ  កសិកម្ម​ដំឡូងបារាំង

ព័ត៌មានផ្សេងទៀត