សារៈប្រយោជន៍របស់កំប្លោកក្នុងវិស័យកសិកម្ម

05-08-2020 11:15 am 314

បរិមាណផលកំប្លោក ដូចជា ដើម ស្លឹក និងឫស យើងអាចទាញយកផលប្រយោជន៍របស់វា ពិសេសប្រើប្រាស់ក្នុងវិស័យកសិកម្ម ។

ផលប្រយោជន៍នៃការប្រើប្រាស់កំប្លោក ៖

១. យើងអាចយកកំប្លោកខ្ចី ទៅប្រើជាចំណីសត្វ ដូចជា មាន់ ទា ជ្រូក គោ ក្របី ជាដើម ដោយសារតែ កំប្លោក មានប្រូតេអ៊ីនខ្ពស់ ប្រហែល២០% ។

២. ទាំងដើម ស្លឹក និងឫស នៃកំប្លោក ពេលទុកឱ្យវារលួយ វានឹងក្លាយជាជីធម្មជាតិដ៏ល្អ ។ គេប្រើវាជាធាតុផ្សំ ក្នុងការផលិតជីកំប៉ុស្ត ។

៣. ដើម ស្លឹក និងឫសកំប្លោក អាចយកទៅគ្របដី និងគល់ដំណាំ ដើម្បីជួយការពារសំណើមក្នុងដី ការពារស្មៅ កុំឱ្យដុះ ផ្តល់ភាពម្លប់ត្រជាក់ដល់សត្វល្អិត មានប្រយោជន៍ក្នុងដី និងពេលរលួយ ក្លាយជាជីធម្មជាតិ ដីល្អ ។

៤. ដើម និងស្លឹកកំប្លោក ពេលហាលឱ្យស្ងួតដូចចំបើង គេអាចយកទៅបណ្តុះផ្សិតបាន ។

៥. បើយើងរក្សាទុកកំប្លោកទុក១ផ្នែកតូចនៃស្រះទឹកចិញ្ចឹមត្រី ឫសវា ជាជម្រក និងចំណីដល់ដល់ត្រីដែរ ។ តែយ៉ាងណាក៏ដោយ យើងពុំគួរទុកឱ្យវារីកច្រើនពេក ដែលបណ្តាលឱ្យមានបញ្ហាដល់ត្រីទៅវិញ ព្រោះបរិមាណច្រើននៃកំប្លោក នឹងធ្វើឱ្យទឹកខ្វះអុកស៊ីហ្ស៊ែន ។

៦. កំប្លោក ជារុក្ខជាតិដែលអាចជួយស្រូបជាតិពុលពីក្នុងទឹក ។ វាក៏ជួយឱ្យទឹកថ្លាស្អាត តែក៏ត្រូវឧស្សាហ៍ស្រង់ចេញដែរ ។

៧. ទាំងដើម និងស្លឹកកំប្លោក យើងអាចយកវាធ្វើជាវត្ថុធាតុដើម ដើម្បីផលិតជីវឧស្ម័ន ។

ដកស្រង់ចេញពីគេហទំព័រ លោក យ៉ង សាំងកុមារ ៕ 

 ពាក្យគន្លឹះ  កសិកម្មកំប្លោក

ព័ត៌មានផ្សេងទៀត