ក្រពះ​មិន​រំលាយ​អាហារ គួរ​បរិភោគ​អ្វី​?

04-08-2020 5:26 pm 684

​ប្រសិនបើ​កត់សំគាល់ថា ក្រពះ​ហាក់​មាន​បញ្ហា​នៅក្នុង​ការរំលាយ​អាហារ អ្នក​អាច​បរិភោគ​បន្លែ​និង​ផ្លែឈើ​មួយចំនួន​ដូចជា​៖

​ផ្លែ​ប៉ោម នៅក្នុង​ផ្លែ​ប៉ោម​មាន​វីតាមីន​ជាច្រើន ដែល​អាចធ្វើឲ្យ​ក្រពះដំណើរការ​លឿន ហើយ​ថែមទាំង​អាចធ្វើឲ្យ​អ្នក​ងាយស្រួល​បន្ទោរ​បង់ទៀត​ផង​។ ដូចនេះ​អាហារ​ដែល​អ្នក​បរិភោគ​ចូល មិន​ងាយ​ស្តុក​ទុក​យូរ​ឡើយ​។​

​ផ្លែ​គី​វី ជំនួយ​ដល់​ក្រពះ ព្រោះ​វា​មាន​សារធាតុ​ជាច្រើន ដែល​អាច​សម្អាត​សម្រាម​ដែលមាន​ក្នុង​រាងកាយ​។ 

​ប៉េង​ប៉ោះ ជា​បន្លែ​ដែល​អាចធ្វើឲ្យ​ក្រពះ​ងាយស្រួល នៅក្នុង​ការរំលាយ​អាហារ ដោយសារ​នៅក្នុង​ប៉េង​ប៉ោះ មាន​សារធាតុ​ជូរ ដែល​ជួយ​ឲ្យ​ការរំលាយ​អាហារ​បានល្អ​។​

​ក្រូចឆ្មារ នៅក្នុង​ក្រូចឆ្មារ​មាន​វីតាមីន​C ដែល​ធ្វើឲ្យ​ក្រពះ​អ្នកដើរល្អ​និង​លឿន​។ ដូចនេះ​អាហារ​នឹងមិន​ស្តុក​ទុក​ក្នុង​រាងកាយ​អ្នក​យូរ​ទេ​។​

​ក្រូចថ្លុង ជា​ផ្លែឈើ​ដែល​ល្អ​សម្រាប់​ក្រពះ​ដូចគ្នា ព្រោះ​នៅក្នុង​ក្រូចថ្លុង មាន​សារធាតុ​ដែល​ជំរុញ​ឲ្យ​ក្រពះដំណើរការ​យ៉ាងស​កម្ម នៅក្រោយពេល​បរិភោគ​អាហារ​ចូល ហើយ​វា​ក៏​អាចជួយ​ឲ្យ​ស្រូបយក​សារធាតុចិញ្ចឹម​ចូល​រាងកាយ​បាន​ស្រួល​ដែរ​។​

​គ្រាប់ស្វាយចន្ទី ក៏​អាចធ្វើឲ្យ​ការរំលាយ​អាហារបាន​លឿន​ដែរ​។ 

​ខ្ទឹម​ស អាច​សម្លាប់​មេរោគ​ទាំងឡាយ​ដែលមាន​ក្នុង​ក្រពះ ម្យ៉ាងទៀត​វា​នឹង​ជួយ​ឲ្យ​ក្រពះ​រំលាយ​អាហារ​បាន​លឿន​ផងដែរ​៕

 

 ពាក្យគន្លឹះ  សុខភាពក្រពះ

ព័ត៌មានផ្សេងទៀត