ប៉ូលិស​៤៥​នាក់​របួស​ក្នុង​ការបង្ក្រាប ការតវ៉ា​ប្រឆាំង​វិធានការ​រឹតត្បឹត​នៅ​អាល្លឺម៉ង់​

03-08-2020 10:05 am 309

​ប្រជាជន​អាល្លឺម៉ង់​បាន​ប្រមូល​ផ្តុំគ្នា​ជាថ្មី នៅ​ថ្ងៃអាទិត្យ​ទី​២​ខែសីហា​ឆ្នាំ​២០២០ ដើម្បី​តវ៉ា​ប្រឆាំងនឹង​វិធានការ រឹតត្បិត​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩​របស់​រដ្ឋាភិបាល​។ នៅក្នុង​រលក​នៃ​ការតវ៉ា​នា​ចុង​សប្តាហ៍​កន្លងទៅ មាន​ការប៉ះទង្គិច​គ្នា​កើតឡើង រវាង​ក្រុមបាតុករ​និង​ប៉ូលិស ដែល​បណ្តាលឲ្យ​ប៉ូលិស​យ៉ាងហោចណាស់​៤៥​នាក់​រងរបួស​។ នៅក្នុង​ការតវ៉ា​នេះ​ផងដែរ គេ​សង្កេតឃើញថា ក្រុមបាតុករ​មិនបាន​ពាក់​ម៉ាស មិន​គោរព​វិធានការ​រក្សា​គម្លាត​សង្គម ដែល​នេះ​គឺជា​ការរំលោភ​លើ​ការ​រឹត​ត្បិត ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​-១៩​ជា​វីរុស​ដ៏​មាន​គ្រោះថ្នាក់​។​

​នេះ​មិនមែនជា​ថ្ងៃ​ដំបូង​ទេ ដែល​ប្រជាជន​ក្នុង​ក្រុង​ប៊ែក​ឡាំង​ផ្ទុះ​ការតវ៉ា​ដូច្នេះ​។ ពោល ការតវ៉ា​ស្រដៀង​គ្នា​ក៏បាន​កើតឡើង​ផងដែរ​កាលពី​ថ្ងៃ​បន្ទាប់​។ នៅក្នុង​ការតវ៉ា​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ ប៉ូលិស​បាន​ចាប់ខ្លួន​អ្នក​តវ៉ា​ចំនួន​១៣៣​នាក់​។ ការចាប់ខ្លួន​ន​ធ្វើឡើង​ក្រោម​បទ​ចោទ ប្រឆាំងនឹង​មន្ត្រីប៉ូលិស និង​ការរំលោភ​លើ​សន្តិភាព​ជា​ដើម​។ 

​គួរ​ជម្រាបជូន​ផងដែ​រថា ករណី​ឆ្លង​នៃ​វីរុស​កូវី​ដ​-១៩​នៅ​អាល្លឺម៉ង់ កំពុងតែ​កើនឡើង​ដូច​ប្រទេស​មួយចំនួនទៀត​ដែរ​។ សរុប​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​នៅ​អាល្លឺម៉ង់​កើនឡើង​ដល់​ជាង​២១​ម៉ឺន​នាក់ ស្លាប់​ជាង​៩​ពាន់​នាក់​និង​ព្យាបាល​ជាសះស្បើយ​ជិត​២០​ម៉ឺន​នាក់​៕ ដោយ​៖​អ៊ុន​សុខ​ឡា​

ព័ត៌មានផ្សេងទៀត