២៤​ម៉ោង​ចុងក្រោយ​អាមេរិក​រកឃើញ​មនុស្ស​ជិត​៥​ម៉ឺន​នាក់​ឆ្លងកូវី​ដ​១៩

03-08-2020 9:30 am 281

​សហរដ្ឋអាមេរិក​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូវី​ដ​-១៩​ចំនួន ៤៧,៥០៨​ករណី ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ គឺ​នៅ​ថ្ងៃអាទិត្យ ទី ២ ខែសីហា​ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ការ​បូកសរុប​របស់​សាកលវិទ្យាល័យ Johns Hopkins​។ ក្រៅពីនោះ អាមេរិក​ក៏​រកឃើញ​អ្នកស្លាប់​ថ្មី ដោយសារតែ​វីរុស​កូវី​ដ​-១៩​ចំនួន​៥១៥​នាក់​ផងដែរ​។ យោងទៅតាម​ការចុះផ្សាយ ដោយ​គេហៈទំព័រ​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ worldometer នៅ​ព្រឹក​ថ្ងៃទី​៣​ខែសីហា​នេះ ឲ្យដឹងថា នៅ​អាមេរិក​មាន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង​៤​លាន​៨​សែន​នាក់ ស្លាប់​កើន​ដល់​ជាង​១៥​ម៉ឺន​៨​ពាន់​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​ជាង​២​លាន​នាក់​។​

​អាមេរិក​ជា​ប្រទេស​ទី​១​ដែលមាន​មនុស្ស​ឆ្លង​និង​ស្លាប់​ដោយសារតែ​វីរុស​កូវី​ដ​-១៩ ខ្ពស់ជាង​គេ​បំផុត​ក្នុងចំណោម​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ពិភពលោក​។ សរុប​តួលេខ​ឆ្លង​ក្នុង​ពិភពលោក​បាន​កើន​ដល់​ជាង​១៨​លាន​នាក់ ស្លាប់​ជិត​៧០​ម៉ឺន​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​១១​លាន​នាក់​៕ ​ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អាមេរិកកូវីដ១៩

ព័ត៌មានផ្សេងទៀត