ពិសា​ស្រា ខ្វះ​វីតាមីន​D​និង​គេង​មិន​លក់ អាច​បណ្តាលឲ្យ​ភ្លេចភ្លាំង​

01-08-2020 4:17 pm 272

មូលហេតុ​នៃ​ការ​បណ្តាលឲ្យ​ភ្លេចភ្លាំង​មាន​ច្រើន​ចំណុច អាច​ដោយសារតែ​វ័យ​កាន់តែ​ចាស់ និង​ដោយសារតែ​ទម្លាប់​នៃ​ការរស់នៅ​ខុសឆ្គង រួមមាន​ការ​គេង ប្រើប្រាស់​ថ្នាំ​និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ជាដើម អាច​បណ្តាលឲ្យមាន​ការកើត​រោគ​ភ្លេចភ្លាំង​មុន​អាយុ​។ នៅ​ក្នុងនោះ​៖

​ស្ដ្រេ​ស ធ្វើឲ្យ​ពិបា​កក្នុងការ​ផ្ចង់អារម្មណ៍ ដែល​ជាហេតុ​ធ្វើឲ្យ​ភ្លេចភ្លាំង​ច្រើន​ផងដែរ​។​

​ការ​គេង​មិនបាន​គ្រប់គ្រាន់ ការ​គេង​មិន​គ្រប់គ្រាន់ ក៏​ជា​ហេតុដែល​ធ្វើឲ្យ​ឆាប់​ភ្លេចភ្លាំង​បានដែរ​។​

​ការប្រើប្រាស់​ថ្នាំ ថ្នាំ​មួយចំនួន​ដូចជា ថ្នាំ​សម្ពាធ​ឈាម អាច​នឹង​ផ្ដល់​ការប៉ះពាល់​បន្តិចបន្តួច ដល់​ការចងចាំ ដែល​ធ្វើឲ្យមាន​ការ​ភាន់ភាំង​ម្ដងម្កាល​។​

​សុ​រា ការ​ពិសារ​សុរា​ច្រើន​ក៏​ធ្វើឲ្យមាន​ការប៉ះពាល់ ដល់​ប្រព័ន្ធ​ការចងចាំ​ផងដែរ​។​

​កង្វះ​ជាតិ​វីតាមីន D ក៏​ជា​មូលហេតុ​មួយ​ដ៏​ចម្បង ដែល​ធ្វើឲ្យមាន​បញ្ហា​ជំងឺ​វង្វេងវង្វាន់​។​

​ដូច្នេះ ដើម្បី​កែខៃ​បញ្ហា​ទាំងអស់នេះ អ្នក​គួរផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ​ដែល​មិន​ត្រឹមត្រូវ ងាក​មក​ធ្វើ​លំ​ហាត់ប្រាណ ញ៉ាំអាហារ​ដែលមាន​ជីវជាតិ ញ៉ាំផ្លែឈើ​ស្រស់ៗ អាហារ​សមុទ្រ​។ ពាក់ព័ន្ធ​នឹង​បន្លែ ផ្កា​ស្ពៃ​ប្រូ​ខូលី ( broccoli ) ឬ​ហៅថា ខាត់ណា​អាមេរិកកាំង មាន​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ទប់ស្កាត់ និង​បំបាត់រោគ​អាល់​ហ្សេ​មែរ (Alxheimer) ឬ​រោគ​ភ្លេច​ភ្លាំង​។ ស្ពៃ​ប្រូ​ខូលី ក្រៅពី​ជួយ​បំបាត់រោគ​ភ្លេចភ្លាំង នៅពេល​ឈានចូល​វ័យ​ចំណាស់​ហើយ អាហារ​ប្រភេទ​នេះ នៅ​ជួយ​ឲ្យ​រាងកាយ​រឹងមាំ និង​ទប់ស្កាត់​រោគ​មួយចំនួនទៀត​ផងដែរ​។ ក្រៅពីនោះ ដំឡូង​បារាំង ក្រូច ផ្លែ​ប៉ោម និង​មើម​ឆៃ​ថាវ ក៏​ជំនួយ​ដល់​ការ​ភ្លេចភ្លាំង​ផងដែរ​៕ ដោយ៖អ៊ុន សុខឡា

 ពាក្យគន្លឹះ  សុខភាពភ្លេចភ្លាំង

ព័ត៌មានផ្សេងទៀត