មនុស្ស​ជាង​១​ម៉ឺន​នាក់​ត្រូវបាន​ឃាត់ខ្លួន​​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​​រយៈពេល​៧​ខែ​​​

01-08-2020 3:17 pm 142

​តាមរយ​:​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បង្ក្រាប​គ្រឿងញៀន នៅ​ថ្ងៃទី​០១ ខែសីហា​នេះ បាន​បញ្ជាក់ថា រយៈពេល ៧​ខែ ចាប់​គិតពី​ថ្ងៃទី​១ ខែ​មករា ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ទូទាំងប្រទេស បាន​បង្ក្រាប​ករណី​គ្រឿងញៀន​សរុប​ចំនួន​៦,១៦៩​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស ១២,២៧៤​នាក់​។​

​សម្រាប់​ករណី​គ្រឿងញៀន ដែល​បង្ក្រាបបាន​រួមមាន ករណី​ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និង​ដាំ​ដុះ​បង្ក្រាប​ចំនួន ៣៩៨៤​ករណី ឃាត់​មនុស្ស​៧៤៦៣​នាក់ (​ស្រី ៥៨៤​នាក់​) និង​ករណី​ប្រើប្រាស់​ចំនួន ២១៨៥​ករណី ឃាត់​មនុស្ស​៤៨១៨​នាក់ (​ស្រី​១៨០​នាក់​)៕

ព័ត៌មានផ្សេងទៀត