មេដឹកនាំ​សាសនា​ម្នាក់​នៅ​កូរ៉េខាងត្បូង ត្រូវ​ចាប់ខ្លួន​ពីបទ​រារាំង​ការទប់ស្កាត់​កូវី​ដ​១៩

01-08-2020 2:38 pm 820
លោកLee Man-heeមេដឹកនាំសាសនានិងស្ថាបនិកព្រះវិហារShincheonji

​លោក​Lee Man-hee មេដឹកនាំ​សាសនា​និង​ស្ថាបនិក​ព្រះវិហារ Shincheonji នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០២០​នេះ​។ លោក​ត្រូវបាន​គេ​នាំទៅ​ឃុំឃាំង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់ពី​តុលាការ​ស្រុក​ស៊ូ​វ៉ុន ចេញ​ដីកាចាប់ខ្លួន​នៅ​ម៉ោង​១​និង​២០​នាទី​យប់​។ មេដឹកនាំ សាសនា​វ័យ​៨៨​ឆ្នាំ​រូបនេះ ត្រូវបាន​ចាប់ខ្លួន​ពីបទ​រារាំង ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល នៅក្នុង​ការទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូវី​ដ​-១៩​។ លោក​ត្រូវបាន​គេ​ចោទប្រកាន់ថា ផ្តល់​តួលេខ​មិន​ត្រឹមត្រូវ​នៃ​ការជួបជុំ​នៅ​ព្រះវិហារ និង​បញ្ជី​ឈ្មោះ​សមាជិក​មិន​ពិត​ទៅ​អាជ្ញាធរ​សុខាភិបាល​។ ក្រៅពីនោះ លោក Lee ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ កិបកេង​ប្រាក់​ចំនួន ៥.៦ ពាន់​លាន​វ៉ុន​ស្មើ​ប្រមាណ​៤.៦៩​លាន​ដុល្លារ​អាមេរិក​ផងដែរ ពី​មូលនិធិ​ព្រះវិហារ និង​រៀបចំ​ពិធី​សាសនា​នៅតាម​ទីសាធារណៈ ដោយ​គ្មាន​ការអនុញ្ញាត​។​

​មនុស្ស​មួយចំនួន​ដែល​ធ្លាប់​ចូលរួម​ក្នុង​ពិធី​សាសនា នៅ​ព្រះវិហារ​គ្រប់គ្រង​ដោយ​លោក Lee Man-hee ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩​ផងដែរ​។ គួរ​ជម្រាបជូន​ដែរថា នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​វីរុស​កូវី​-១៩​កើន​ដល់​ជាង​១,៤០០​នាក់ ស្លាប់​៣០១​នាក់ និង​ព្យាបាល​ជាសះស្បើយ​ជាង​១,៣០០​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត