រយៈពេល៧ខែឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបានជាង៤២ម៉ឺនតោន

01-08-2020 2:02 pm 286

នៅរយៈពេល ៧ខែនៃឆ្នាំ២០២០លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូត គាមអនាម័យសម្រេចបាន ៤២៦ ០៧៣ តោន កើនឡើងប្រមាណ ១១៨ ០៦០ តោន ស្មើនឹង ៣៨,៣ ៣% ដែលធៀបទៅនឹងរយៈ៧ខែដើមឆ្នាំ២០១៩ មានចំនួន៣០៨០១៣ តោន។ ដោយឡែកសម្រាប់ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាសម្រេចការនាំចេញអង្ករបានចំនួន២៨៤១៣តោន កើនឡើងចំនួន១៩៣៨ តោន ស្មើនឹង ៧,៣២% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនោះមាន៖អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ១៨ ៥២៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៩ ២០៨ តោន, អង្ករចំហ៊ុយមានចំនួន ៦៨២ តោន និងអង្ករក្រហមមានចំនួន ២៨,៤១ តោន។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការ របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែកក្កដានេះ។

លោក វេង សាខុន បានបញ្ជាក់ទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៧ខែ នេះមានចំនួន ៥៧ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វីបដ៏ទៃទៀតចំនួន២៦ប្រទេស ។ ទន្ទឹម នឹងនេះក៏មានក្រុមហ៊ុនចំនួន៥ ក្នុងចំណោម៧០ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។ សូមបញ្ជាក់ផងដែរថាការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៧ខែដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ក្នុងនោះ សហភាពអ៊ឺរ៉ុបកើនចំនួន ៣៧,៧០%, ប្រទេសចិនកើនចំនួន ២៥,៩១%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៤,០៣%, និងគោល ដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧២,៤០%៕ ដោយ៖ ម៉ៅ សុភ័ក្រ្តា 

 

ព័ត៌មានផ្សេងទៀត