៧​ខែ​ឆ្នាំ​នេះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​ជា​ង​១៨​លាន​ដុល្លារ​ធ្លាក់ចុះ​៧២%

01-08-2020 11:36 am 263

៧​ខែ​ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវទេសចរ​បរទេស​ជាង​៣៨​ម៉ឺន​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ទទួលបាន​ចំណូល​សរុប​ជាង​១៨​លាន​ដុល្លារ​អាមេរិក​។ ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​បានឲ្យដឹងថា ចំនួន​អ្នក​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នេះ​បាន​ថយចុះ​ជាង​៧២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​កន្លងទៅ​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​បង្ហាញ​ដែរ​ថា នៅក្នុង​ខែ​កក្កដា ឆ្នាំ​២០២០​នេះ មាន​អ្នកទិញ​បណ្ណ​ចូល​ទស្សនា​ប្រមាណ ១,៧៩០​នាក់ រកចំណូលបាន ៧៨,៤៤០​ដុល្លារ​អាមេរិក​។​ ​គ្រឹះស្ថាន​អង្គរ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រយៈពេល​០៧​ខែ​ឆ្នាំ​នេះ​ដែល ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គ បាន​ឧបត្ថម្ភ​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា បាន​ចំនួន​សរុប ជាង​៧៧​ម៉ឺន​ដុល្លារ​អាមេរិក​៕

​ដោយ​៖ សៅ វិសាល​

 

 ពាក្យគន្លឹះ  ចំណូលអង្គរអ្នកទេសចរ

ព័ត៌មានផ្សេងទៀត