ក្រសួង​សុខាភិបាល​​៖ ជំងឺ​គ្រុនឈីក​ផ្ទុះ​រាលដាល​ដល់​ខេត្ត​ចំនួន​១២​ហើយ​​

01-08-2020 10:53 am 353

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​កម្ចាត់​ជម្រក​មូស​ខ្លា និង​អនុវត្តន៍​នូវ​វិធានការ​ចាំបាច់​មួយចំនួន​ទៀត ដើម្បី​ការពារ​ជំងឺ​គ្រុនឈីក ខណ​:​ដែរ​ជំងឺ​នេះ កំពុង​រាតត្បាត​លើ​ខេត្ត​ចំនួន​១២​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បានឲ្យដឹងថា ខេត្ត​ទាំង​១២ ដែល​កំពុង​ផ្ទុះ​ជំងឺ​គ្រុនឈីក​នេះ រួមមាន​៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ កំពង់ចាម ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត ព្រះសីហនុ ពោធិ៍សាត់ ស្ទឹងត្រែង និង​ខេត្ត​ប៉ៃលិន​។​

​ក្រសួង​សុខាភិបាល បាន​ឲ្យដឹងទៀតថា​ថា មកដល់​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ជំងឺ​គ្រុនឈីក​បានកើត​ចំនួន ១,០២០​ករណី ក្នុងនោះ ស្ត្រី​មាន​ចំនួន ៥៦២​នាក់ ស្មើនឹង ៥៥​ភាគរយ​។ ក្នុងនោះ​ចំនួន​ករណី​ជាង ៨០​ភាគរយ គឺ​កើតមាន​ក្នុង​ខេត្ត​ចំនួន​៤៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និង​កំពង់ចាម​.

​ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​៖

ព័ត៌មានផ្សេងទៀត