លោក​រ៉ុង ឈុន ត្រូវបាន​​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ​ញុះញង់​នាំ​ឲ្យ​វឹកវ​រដល់​សង្គម​​

01-08-2020 10:33 am 1273
រូបភាពពីFresh News

​លោក​រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១​ខែកក្កដា ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​ញុះញង់ ឲ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​លើ​បញ្ហា​ព្រំដែន​កម្ពុជា​។​

​ការឃាត់ខ្លួន​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លោក​រ៉ុង ឈុន ចេញ​សេចក្តីថ្លែងការណ៍​ចោទប្រកាន់ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤​ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើឲ្យ​ពលរដ្ឋ​បាត់បង់​ដីអា​ស្រ័យផល​ទៅខាង​ភាគី​យួន​ជាច្រើន​រយ​ហិកតា​។ សេចក្តីថ្លែងការណ៍​បាន​ចោទប្រកាន់​ទៀត​ថា ខ្សែ​បន្ទាត់​ព្រំដែន​ចេះ​តែ​រំកិល​បន្តិច​ម្ដងៗ​ចូលមក​ក្នុង​ទឹកដី​កម្ពុជា​ប្រមាណ​៣​គីឡូម៉ែត្រ​បច្ចុប្បន្ននេះ និង​ថា​អាជ្ញាធរ​យួន​បាន​មក​ចូលរួម​បណ្ដេញ​និង​រុញច្រាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ពី​ដីធ្លី​ចូល​ប្រមាណ​ជាង​២០០​ម៉ែត្រ​ក្នុង​ដី​ខ្មែរ ដែល​អាជ្ញាធរ​ខ្មែរ​មិន​បាន​ទប់ស្កាត់ ចំពោះ​ទង្វើ​អាជ្ញាធរ​យួន​ធ្វើ​មកលើ​ពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​នោះទេ​៕

 ពាក្យគន្លឹះ  លោករ៉ុងឈុនចាប់ខ្លួន

ព័ត៌មានផ្សេងទៀត