ភោជនីយដ្ឋាន​​មួយ​​នៅ​ជប៉ុន​​ដាក់​មនុស្ស​​ទីងមោង​​នៅតាម​តុ​​ដើម្បីឲ្យ​​ភ្ញៀវ​អង្គុយ​​ឆ្ងាយ​ពីគ្នា​

29-07-2020 3:51 pm 1348

​ដោយសារតែ​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ភោជនីយដ្ឋាន​នៅក្នុង​ប្រទេស​ជប៉ុន​បាន​បិទទ្វារ បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​។ ទោះបី​ដក​ការប្រកាសអាសន្ន​ចេញ​វិញ​តាំងពី​ខែ​ឧសភា ប៉ុន្ដែ​ភោជនីយដ្ឋាន​ខ្លះ​នៅ​មិនទាន់​បើកទ្វារ​ឡើងវិញ​ទេ រីឯ​ភោជនីយដ្ឋាន​បើកទ្វារ​ឡើងវិញ​ក៏​ស្ងាត់​ភ្ញៀវ​ចូល​បរិភោគ​ដែរ​ព្រោះ​នៅ​បារម្ភ​ពី​ការឆ្លង​។​

​ចំពោះ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​Kirin Saikan ស្ថិតនៅក្នុង​ទីក្រុង​តូ​ក្យូ​ដែល​បើកទ្វារ​ឡើងវិញ​កាលពី​ចុង​ខែឧសភា បាន​ប្រើប្រាស់​មនុស្ស​ទីងមោង​នៅតាម​តុ ដើម្បី​រក្សា​គម្លា​ត​សុវត្ថិភាព​ភ្ញៀវ​ចូលទៅ​បរិភោគ​អាហារ​ផង និង​ធ្វើឲ្យ​មើលទៅ​អ៊ូអ​រផង​។ បើតាម​ការបញ្ជាក់​ពី​ម្ចាស់​ភោជនីយដ្ឋាន​លោក​Masato Takemine​បានឲ្យដឹងថា ដំបូង​ឡើយ​លោក​បាន​ដក​តុ​ចេញ​ខ្លះ ដើម្បី​កុំឲ្យ​ភ្ញៀវ​អង្គុយ​ជិតគ្នា ប៉ុន្ដែ​ធ្វើ​ដូច្នេះ​មើល​ដៅ​ដូចជា​ទូលាយ​និង​ស្ងាត់​ពេក លោក​ក៏​នឹកឃើញ​គំនិត​យក​មនុស្ស​ទីងមោង​ចំនួន​១៦ ដាក់​អង្គុយ​ឆ្លាស់គ្នា​នៅតាម​តុ​ដើម្បីឲ្យ​ភ្ញៀវ​អាច​រក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា ហើយក៏​ជា​ការទាក់ទាញ​ម្យ៉ាង​ដែរ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត