មន្ត្រីកម្ពុជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្ដទីមួយ

28-07-2020 4:28 pm 530

លោកសុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(FTA) ដែលទើបបញ្ចប់ការចរចាកាលពេលថ្មីៗនេះគឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្រ្ដទីមួយ ដែលកម្ពុជាបានធ្វើជាលក្ខណៈទ្វេភាគី និងមានលក្ខណៈគ្រប់ជ្រុងជ្រោយដែលនឹងផ្ដល់ផលប្រយោជន៍ ជូនប្រទេសកម្ពុជាយ៉ាងច្រើនជាពិសេសកំណើននៃការវិនិយោគ។

សូមជម្រាបថា ជាជំហានបន្ទាប់ភាគីកម្ពុជា-ចិននឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្នុងឆ្នាំ២០២០នេះ ក្រោយពីបានប្រកាសជាផ្លូវការលើការបញ្ចប់ការចរចា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ៕

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត