ក្រសួង​ធនធានទឹ​ក​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ផ្គរ​រន្ទះ​ និង​ជំនន់​ទឹកភ្លៀង​​

28-07-2020 9:52 am 2494

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៨ ខែកក្កដា​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​ធាតុអាកាស​របស់​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ២៩ ខែកក្កដា ដល់​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ ២០២០​។​

​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៨ ខែកក្កដា​នេះ បាន​បញ្ជាក់ថា តាមរយៈ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ​មកលើ​កម្ពុជា​។ ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម​។​

​ក្រសួង​បាន​បន្តថា ស្ថានភាព​បែបនេះ និង​ធ្វើឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​របស់​កម្ពុជា​ភ្លៀង​នឹង​ធ្លាក់ រាយប៉ាយ​ជាមួយនឹង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ 

​រីឯ​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​នឹង​អាចមាន​ភ្លៀង​ធ្លាក់ រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ផងដែរ​។ ​ដោយឡែក បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​វិញ ក៏​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។ 

​ស្ថានភាព​បែបនេះ ក្រសួង​ក៏បាន​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូតធម្មជាតិ ដូចជា ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​ជាមួយគ្នានេះ  ក្រសួង​បាន​បញ្ជាក់ទៀតថា ចាប់ពី​ថ្ងៃទី​៣១ ខែកក្កដា ដល់​ថ្ងៃទី ៤​សីហា នៅ​តំបន់​ទំនាប​ជាប់​ជួរ​ភ្នំ និង​ផ្លូវទឹក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​កម្ពស់​អំពី​បញ្ហា​ទឹកជំនន់  ហេ​ី​យ​នៅលើ​ផ្ទៃសមុទ្រ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន និង​រលក​សមុទ្រ​បក់បោក​ខ្លាំង ចាប់​ពីថ្ងៃ ១​ដល់​៣ សីហា​៕ ដោយ​៖ វណ្ណ យ៉ា​រី​


ព័ត៌មានផ្សេងទៀត