តិចនិកផលិតជីកំប៉ុស្ត ដោយវត្ថុក្បែរដៃជុំវិញផ្ទះ

27-07-2020 10:29 am 2861

វត្ថុធាតុដើមដែលត្រូវតៀមទុក ៖ 
- វត្ថុធាតុដើម ជារុក្ខជាតិបៃតងស្រស់ រួមមាន ស្លឹកទន្រានខែត្រ, សណ្តែកខ្មោច, សណ្តែកបាយ, ស្លឹកអង្កាញ់ និងលាមកសត្វ 
- លាមកសត្វគ្រប់ប្រភេទ ដូចជា លាមកគោ ក្របី ជ្រូក មាន់ ទា 
- កាកសំណល់ផ្ទះបាយ ដូចជា ផេះចង្រ្កាន បន្លែ ទឹកបាយ កម្ទេចកំទីផ្ទះបាយផ្សេងៗ 
- រៀបចំរោង ទ្រុង ឬធុងធំសម្រាប់ទុកផ្អាប់ផលិតជីកំប៉ុស្ត

វិធីធ្វើ ៖ 
- យកវត្ថុធាតុដើមជារុក្ខជាតិបៃតងស្រស់ទាំងអស់ ចិញ្រ្ចាំចូលគ្នាឱ្យតូចល្អិត ឱ្យហ្មត់ 
- ចាក់ចូលវត្ថុស្ងួតចូលក្នុងរោង ឬធុងមុន ដូចជាចំបើង ស្លឹកឈើស្ងួត បន្ទាប់មកចាក់លាមកសត្វក្រាលពីលើ ហើយស្រោចទឹក 
- ដាក់រុក្ខជាតិស្រស់ក្រាលម្តងទៀត បន្ទាប់មក ដាក់កាកសំណល់ផ្ទះបាយ 
- ដាក់លាមកសត្វម្តងទៀត 
- ត្រូវឧស្សាហ៍ស្រោចទឹកមួយសប្តាហ៍ម្តងនៅរដូវវស្សា ចំពោះរដូវប្រាំង ត្រូវស្រោចទឹក ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ (បើសិនជាទឹកមិនគ្រប់គ្រាន់ វានឹងមិនងាយរលួយទេ) - ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើបអាចប្រើប្រាស់បាន

ការប្រើប្រាស់៖ 
- យើងអាចប្រើប្រាស់ជីកំប៉ុស្តនេះ ដាក់ទ្រាប់បាតដំណាំ មុនពេលដាំដុះ 
- ឬយើងអាចប្រើប្រាស់ជីនេះ នៅពេលដំណាំលូតលាស់ក៏បាន ៕ 

 ពាក្យគន្លឹះ  កសិកម្មជីកំប៉ុស្ត

ព័ត៌មានផ្សេងទៀត