អតីត​តារាបាល់ទាត់​​ឆ្នើម​​Barcelona​​លោក​Xavi​​ធ្វើតេស្ដ​វិជ្ជ​មាន​កូ​វីដ​-១៩

26-07-2020 5:20 pm 171

លោក​Xavi Hernandez អតីត​តារាបាល់ទាត់​របស់​ក្លឹប​Barcelona ហើយ​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​របស់​ក្លឹប Al-Sadd​នៃ​ប្រទេស​កាតា បាន​ធ្វើតេស្ដ​វិជ្ជ​មានកូ​វីដ​-១៩​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្លឹប​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ ដោយសារ​ឆ្លងកូវី​ដ​-១៩​ដូច្នេះ លោក​អាច​នឹង​ខកខាន​ការចូលរួម​ដឹកនាំ​ការប្រកួត​ក្នុង​លី​គ​របស់​កាតា ដែល​ការចាប់ផ្ដើម​ឡើងវិញ​ក្រុម​របស់លោក​ត្រូវ​ប៉ះ​Al-Khor​។ 

​លោក​Xavi​ដែល​បច្ចុប្បន្ន​មាន​វ័យ​៤០​ឆ្នាំ​ទៅហើយនោះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​លោក​បាន​ធ្វើតេស្ដ​វិជ្ជ​មានកូ​វីដ​-១៩ ប៉ុន្ដែ​លោក​មិនមាន​អាការៈ​ធ្ងន់ធ្ងរ​ទេ គឺ​ស្ថិតក្នុង​សភាព​ធម្មតា​ប៉ុណ្ណោះ ហើយ​កំពុងស្នាក់នៅ​ដាច់​ពី​គេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​នៅលើ​ធ្វី​ត​ទ័​រ​។ 

​គួរ​បញ្ជាក់ថា​កន្លងមក​មាន​ពាក្យ​ចចាមអារ៉ាម​លេចលឺ Xavi​កំពុង​ត្រៀម​ផ្លាស់​ទៅ​Barcelona ហើយ​ចុះ​កុងត្រា​តែមួយ​រដូវ​កាល​ទៀត​ប៉ុណ្ណោះ​នៅ​កាតា ប៉ុន្ដែ​លោក​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​នេះ​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  កីឡាបាល់ទាត់លោក​Xavi

ព័ត៌មានផ្សេងទៀត