លោកហ៊ុន សែនប្រាប់មូលហេតុកម្ពុជាផ្អាកជើងហោះហើរពីម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី

26-07-2020 9:47 am 280

លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែនបានពន្យល់ថា នាពេលថ្មីៗនេះកម្ពុជាមាន អ្នកជំងឺកូវីដ-១៩ចំនួនច្រើន គឺជាអ្នកដំណើរមកពីប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយទើបធ្វើឲ្យកម្ពុជាសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរជាបណ្ដោះអាសន្ន។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។លោក នាយករដ្ឋមន្ត្រី បន្តថា អ្វីដែលពលរដ្ឋទាំងអស់គ្នាអាចធ្វើបានងាយៗគឺឧស្សាហ៍ដុសលាងសម្អាត ដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសឲ្យបានជាប្រចាំ។គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានដាច់ខាត។ 

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចផ្អាកជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចូលមកកម្ពុជាមួយរយៈចាប់ពីថ្ងៃទី១ខែសីហា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ក្រោយក្រសួងសុខាភិបាលសង្កេតឃើញថាអ្នកដំណើរ តាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួយចំនួនឆ្លងជំងឺកូវីដ១៩ កើនឡើងគួរឲ្យកត់សម្គាល់ដោយចំនួនអ្នកវិជ្ជមាននៃវីរុសកូវីដ១៩មាន១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី(៥៥នាក់ លើ១០៨នាក់)និងឥណ្ឌូនេស៊ី លើអ្នកដំណើរ សរុបចំនួន ២៣៥៦៧នាក់៕

ព័ត៌មានផ្សេងទៀត