ការពារ​មិនឲ្យ​បបូរមាត់​ស្ងួត​និង​ប្រេះ​

25-07-2020 5:29 pm 256

​បញ្ហា​មាត់​ស្ងួត និង​ប្រេះ​នេះ ដោយសារតែ​ការខ្វះ​ជាតិ​ទឹក ឬ​ខ្វះ​ជាតិ​វីតាមីន​មួយចំនួន ដូច្នេះ​អ្នក​អាចអនុវត្ត​តាម​វិធី​ខាងក្រោម ដើម្បី​ការពារ​កុំឲ្យ​បបូរមាត់​ស្ងួត និង​ប្រេះ​បន្តទៀត​។​

​កុំលិត​បបូរមាត់​

​ការលិត​មាត់ជួយ​ឲ្យមាន​ជាតិ​សំណើ​មមែន តែ​ផ្ទុយទៅវិញ វា​ជា​មូលហេតុ ដែល​ធ្វើឲ្យ​បបូរមាត់ អ្នក​ឆាប់​ស្ងួត​ទៅវិញ​ទេ ហើយ​បន្ថែម​ពីនេះ វា​ក៏​អាច​បណ្ដាល ឲ្យ​មាត់របស់​អ្នក​ឆាប់រ​មាស់​បាន​ផងដែរ​។

ការញ៉ាំ​ទឹក​

​បញ្ហា​ចម្បង​ដែល​ធ្វើ ឲ្យ​បបូរមាត់​អ្នក​ប្រេះ ឬក៏​ស្បែក​ស្ងួត​នោះ គឺ​ដោយសារតែ អ្នក​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ដូច្នេះ អ្នក​គួរតែ​ផឹកទឹក​ឲ្យបាន​ច្រើន យ៉ាងហោចណាស់ ៨ កែវ​ក្នុង​មួយថ្ងៃ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​អ្នក​ឲ្យបាន​គ្រប់គ្រាន់​។ 

​ទទួលទាន​ជាតិ​វីតាមីន 

​អា​ការៈប្រេះ​បបូរមាត់ ដោយសារ​អ្នក​ខ្វះ​សារធាតុចិញ្ចឹម ឬ​វីតាមីន​មួយចំនួន​។ ដូច្នេះ​អ្នក​គួរ​បន្ថែម ក្រុម​វីតាមីន B, ជាតិ​ដែក​, ជាតិ​អាស៊ីត​ខ្លាញ់ ដែលមាន​ក្នុង​ត្រី និង​ប្រេង​ផ្សេងៗ​, និង​ថ្នាំ​គ្រាប់​ជាតិ​រ៉ែ ជាដើម​។​

​ប្រើប្រាស់​ក្រែ​មលាប​ការពារ​

មាត់ប្រេះ​​អាច​លាប​ក្រែម ការពារ​មាត់​ប្រេះ ដើម្បីឲ្យ​បបូរមាត់ របស់​អ្នកមាន​ជាតិ​សើម​បាន ហើយ​វា​ក៏​អាច​ព្យាបាល​មាត់ ដែល​កំពុង​ប្រេះ​បាន​ផងដែរ​។ 

ជៀសវាង​ចំណីអាហារ​មួយចំនួន​

​អ្នក​គួរ​ជៀសវាង បរិភោគ​ចំណី អាហារ ដែល​ធ្វើឲ្យ​បបូរមាត់​របស់អ្នក​ប្រតិកម្ម ដូចជា ហិរ​ខ្លាំង ដូចជា​ម្ទេស ឬ​ទឹក ជ្រលក់​ហិរ និង​អាហារ ដែលមាន​សារធាតុ​អាស៊ីត​ខ្ពស់ ដូចជា​ផ្លែ ប៉េងប៉ោះ​ជាដើម​។ អ្នក​ក៏​គួរតែ​ជៀសវាង ចំណី ឬ​ផ្លែឈើ​ខ្លះ ដែលមាន​ផ្ទុក​នូវ​សារធាតុ​ប្រតិកម្ម ដូចជា​ជ័រ​នៅ​សម្បក​ផ្លែស្វាយ​ជាដើម​៕​

 ពាក្យគន្លឹះ  សម្រស់ បបូរមាត់ស្ងួត

ព័ត៌មានផ្សេងទៀត