តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​កម្ពុជា​-​ចិន ​អាច​ជំនួស​ការបាត់បង់​​EBA២០%​​បាន​ឬទេ​?​

24-07-2020 4:27 pm 1258

​ខណៈ​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហៅ​កាត់​ថា EBA ពី​អឺរ៉ុប រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ពន្លឿន​ការចុះកិច្ច​ព្រមព្រៀងពា​ណិ​ជ្ជកម្ម​សេរី​ជាមួយ​ចិន ដែល​បើតាម​ការបញ្ជាក់​របស់​លោក​ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា ថា​កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​ចុះហត្ថលេខា​ជា​ផ្លូវការ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ជាមួយ​រដ្ឋាភិបាល​ចិន ឱ្យបាន​មុន​ថ្ងៃទី​១២ សីហា ឆ្នាំ​២០២០ ខាងមុខ ពោលគឺ​មុន​ពេលដែល សហភាព​អឺរ៉ុប ដក​ការលើកលែង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ប្រមាណ​២០%​ពី​កម្ពុជា​។​

​សំណួរ​សួរថា តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន ពេលនេះ អាច​ជំនួស​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហៅ​កាត់​ថា EBA ពី​អឺរ៉ុប បាន​ដែរឬទេ​?

​អ្នកជំនាញ​សេដ្ឋកិច្ច និង​អ្នកតាមដាន​សង្គម មើលឃើញថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន ពេលនេះ មិនអាច​ជំនួស​ការបាត់បង់ EBA ពី​អឺរ៉ុប បានទេ​។ ផ្ទុយ​ទោ​វិញ កម្ពុជា ប្រឈម​នឹង​ការ​ខាត់​បង់​ខ្លាំង ខណៈ​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា គឺ​អឺរ៉ុប មិនមែន​ចិន ទេ ......

​វាគ្មិន​២​រូប ចូលខ្លួន​មក​បរិយាយ​ពី​បញ្ហា​នេះ​។ ទី​១ គឺ​លោក​យ៉ង សាំង​កុមារ អ្នកជំនាញ​សេដ្ឋកិច្ច កសិកម្ម ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​លោក​រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា តាមរយៈ​ការសាកសួរ​តាម​ទូរ​សព្ទ​ពី​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត