លោក​ហ៊ុន សែន​៖​តួលេខ​ថ្មី​កម្ពុជា​មាន​មាស​តម្កល់ទុក​៣៦,៥​តោន​

23-07-2020 10:57 am 2114

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ បាន​បង្ហាញ​ពី​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា ជា​មាស​ដែល​តម្កល់​ទុក​។ ​ប្រមុខ​រដ្ឋាភិបាល​មាន​ប្រសាសន៍ថា មួយ​រយៈពេល​ចុងក្រោយ​នេះ មាន​បងប្អូន​យើង​មួយចំនួន​ចង់​ដឹង​អំពី​មាស​ដែល​ជា​ទុនបំរុង​របស់​ជាតិ​។ ការចង់​ដឹងរ​បស់បង​ប្អូន​មួយចំនួនធំ មាន​ភាព​សុចរិត​ពីព្រោះ​វា​ជា​របស់​ជាតិ តែ​នៅ​មាន​ជន​អាក្រក់​មួយចំនួន​តូច បាន​នឹង​កំពុង​ប្រើប្រាស់​ការបាត់បង់​ដំណឹង​អំពី​មាស​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​ថា ចង់​បន្លំ​យក​មាស​ក្នុងពេល​មាន​ជម្ងឺ​ឆ្លងកូវី​តទី​១៩​ព្រោះ​មិន​ដែល​ឮ​លោក​ហ៊ុន សែន​និយាយ​ពី​មាស​នេះ​ទៀត​ទេ​។​

​លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា ដើម្បី​ច្បាស់​ពី​មាស​សូម​មើល​ការពន្យល់​របស់​ធានា​គារ​ជាតិ​កម្ពុជា នោះ​បងប្អូន​ប្រាកដ​ជា​យល់ និង​អបអរសាទរ​ជាមួយ​ទុនបំរុង​របស់​ជាតិ​យើង​ដែល​កើនឡើង​ជា​លំដាប់​។

លោក​បន្តថា ប្រហែល​មួយ​ឆ្នាំ​មុន លោក​ធ្លាប់​ប្រកាស់​ថា​មាស​របស់​យើង​មាន​៣០​តោន តែ​តាម​តួលេខ​ថ្មី​នេះ មាស​របស់​យើង​មាន​ដល់​៣៦,៥​តោន​។ នេះ​មិនមែន​ជា​មាយា​ទ​ស្រី​កញ្ជើរ​ធ្លុះ​ក្នុង​ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះ​ទេ​៕

​ដោយ​៖ សៅ វិសាល​

 ពាក្យគន្លឹះ  មាសលោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត