ចិន​នឹងមិន​រងគ្រោះ​​ដោយសារ​​ច្បាប់​សន្ដិសុខ​​នៅ​ហុងកុង​ឡើយ​

21-07-2020 5:24 pm 766
(ឆ្វេង)មេដឹកនាំ​ហុងកុង​​និង​​ប្រធានាធិបតីចិន

​បន្ទាប់ពី​ប្រទេស​ចិន​បាន​អន​ម័ត​ច្បាប់​សន្ដិសុខ​ថ្មី​ដាក់ឲ្យ​អនុវត្ដនៅ​ហុងកុង ចិន​បាន​រង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​អន្ដរជាតិ ពិសេស​គឺ​សហរដ្ឋអាមេរិក ដោយ​ចោទថា​ចិន​រំលោភ​លើ​សិទ្ធិសេរីភាព​ហុងកុង​។ ចំណែក​អង់គ្លេស​ចោទថា​ចិន​រំលោភ​លើ​កិច្ចព្រមព្រៀង រំលោភ​លើ​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ អន្ដរជាតិ​ចាប់ផ្ដើម​ជា​បណ្ដើរ​ផ្ដាច់​និង​ផ្អាក​កិច្ចព្រមព្រៀង​សំខាន់ៗ​ជាមួយ​ហុងកុង ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​របស់​ចិន ក្នុងន័យ​សងសឹក​នឹង​ការអនុម័ត​ច្បាប់​សន្ដិសុខ​ថ្មី​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​សម្ពាធ​ឬ​ការរិះគន់​របស់​អន្ដរជាតិ មិនអាច​ជះឥទ្ធិពល​អ្វី​ខ្លាំងក្លា​ដល់​ចិន​ឡើយ​។​

​ជុំវិញ​ព័ត៌មាន​លម្អិត​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង ជាមួយ​លោក​កា ម៉ា​ធុល ប្រធាន​ផ្នែក​ទំនាក់ទំនង​ការទូត​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត