លោកហ៊ុនសែនណែនាំឲ្យបន្តស្វែងរកគ្រួសារក្រីក្រពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

21-07-2020 4:42 pm 1154

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តនិងក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តស្វែងរកគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីឲ្យពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនាអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩នេះ។

លោកនាយករដ្ឋមន្រ្ដីក៏បានឲ្យដឹងថា សម្រាប់ខែកក្កដាឆ្នាំ២០២០នេះគ្រួសារក្រីក្រ និងងាយរងគ្រោះដែលនឹងទទួលបានជំនួយសង្គម គឺបានកើនឡើងដល់៦១ម៉ឺនគ្រួសារហើយ រីឯខ្ទង់ចំណាយរបស់រាជរដ្ឋាភិបាលក៏បានកើនឡើងដល់២៨លានដុល្លារអាមេរិកផងដែរ។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ដនៃអតីតគណបក្សសង្រ្គោះជាតិ បានស្វាគមន៍និងចាត់ទុកថាជារឿងដ៏ល្អចំពោះការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលឲ្យបន្តស្វែងរកគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីឲ្យពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភនាអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩នេះ។

ជាបន្តសូមស្ដាប់សេចក្ដីរាយការណ៍របស់លោកឃួន សុភ័ក្រ នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

ព័ត៌មានផ្សេងទៀត