លោក​ហ៊ុន សែន​៖ ការនាំ​ចេញ​អង្ករ​ឲ្យបាន​១​លាន​តោន​អាច​សម្រេច​នៅ​ឆ្នាំ​២០២១

21-07-2020 11:17 am 343

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា​គោលនយោបាយ​ស្រូវ​អង្ករ​សម្រេច​បាន​តែ​មួយ គឺ​វិវឌ្ឍន៍​ពី​ខ្វះ​ស្បៀង មក​សល់​ស្បៀង តែ​ការនាំ​ចេញ​ឲ្យបាន​១​លាន​តោន មិនទាន់​សម្រេច​នៅ​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល​បញ្ជា​ក់ថា គោលដៅ​នាំ​ចេញ​អង្ករ​ឲ្យបាន​១​លាន​តោន​អាច​សម្រេចបាន​នៅ​ឆ្នាំ​២០២១​ខាងមុខ​។ 

​លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការ​ធ្វើ​ស្រែ និង​ជំនួប​សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នា​ថ្ងៃ​ទី​២១ ខែកក្កដា​នេះ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម បានឲ្យដឹងថា នៅ​ឆ្នាំ​២០១៩​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​៦២០,១០៦​តោន ថយចុះ​ចំនួន​៦,១១៩​តោន​ស្មើនឹង​០.៩០% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន ៦២៦,២២៥​តោន​៕

​ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត