លោកហ៊ុនសែនអញ្ជើញពិនិត្យមើលការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករក្នុងស្រុកព្រៃកប្បាស

21-07-2020 8:22 am 335

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នាព្រឹកថ្ងៃទី២១ ខែកក្កដានេះ បានអញ្ជើញចុះទៅពិនិត្យមើលការធ្វើស្រែ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ពិតណាស់វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុត ក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចំរើន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសរសេរបញ្ជាក់ថា”ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូងនិងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង ប៉ុន្តែមិនច្រូតដោយដៃទៀតទេគឺដោយគ្រឿងម៉ាស៊ីន”៕ (ដោយ៖ឃួន សុភ័ក្រ) 

ព័ត៌មានផ្សេងទៀត