ការលក់រថយន្ដថ្មីនៅក្នុងទីផ្សារអឺរ៉ុបបានធ្លាក់ចុះរហូតដល់ជិត៤០ភាគរយ នៅក្នុងរយៈ៦ខែដំបូងនៃឆ្នាំ២០២០នេះ។ ទិន្នន័យឧស្សាហកម្មបង្ហាញថា ការលក់រថយន្ដថ្មីនៅក្នុងសហគមន៍អឺរ៉ុប សរុបបានប្រមាណតែ៥.១លានគ្រឿងប៉ុណ្ណោះចន្លោះពីខែមករាដល់ខែមិថុនា ធ្លាក់ចុះជាង៣.៣លានគ្រឿង ឬប្រហែល៣៩.៥ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
គួរបញ្ជាក់ផងដែរថា ខណៈពេលសកម្មភាពសេដ្ឋកិច្ចចាប់ផ្ដើមឡើងវិញ ល្បឿននៃការលក់រថយន្ដហាក់នៅតែធ្លាក់ចុះ។ ការធ្លាក់ចុះប្រមាណ២៤.១ភាគរយក្នុងខែមិថុនាសបញ្ជាក់ថា ការងើបឡើងវិញពិតជាមានល្បឿនយឺតយ៉ាវ៕
ដោយ៖ពេញ ផេង