តម្រុយ​អ្វី​​នាំឱ្យ​លោក​កឹម សុខា ​ធ្វើដំណើរ​​ចេញ​ក្រៅ​ផ្ទះ​​ញឹកញាប់​​ដោយ​ចំហ​?​

17-07-2020 5:23 pm 1813

​ជា​ការកត់សម្គាល់ បើទោះជា​តុលាការ​កម្ពុជា បាន​បើកចំហ​សេរី​ដល់​លោក​កឹម សុខា អាចឱ្យ​លោក​អាច​ដើរហើរ​ក្នុងប្រទេស​បាន​ដោយ​សេរី ជា​យូ​មកហើយ​ក៏ដោយ ក៏​លោក​ហាក់​នៅតែ​ប្រយ័ត្នប្រយែង មិន​ហ៊ាន​ដើចេញ​ក្រៅ​ផ្ទះឡើយ​។ ប៉ុន្តែ ស្ថានភាព​ចុងក្រោយ​នេះ លោក​កឹម សុខា ដែល​តែងតែ​អមដំណើរ​ជាមួយ​មេធាវី​របស់លោក បាន​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​ដោយ​ចំហ​ជា​បន្តបន្ទាប់ គួរឱ្យកត់សម្គាល់​។ លោក​បាន​ទៅ​ចូលរួម​បុណ្យ​គម្រប់​៤​ឆ្នាំ​របស់លោក​កែម ឡី នៅ​តាកែវ ទៅ​មើល​ចម្ការ​នៅឯ​ខេត្ត​ត្បូងឃ្មុំ និង​នៅថ្ងៃនេះ ទៅ​អាស្រម​អ្នកតា​ឃ្លាំង​មឿង ​នៅ​ខេត្ត​ពោធិសាត់ ហើយ​ត្រូវបាន​មន្ត្រី​ស្និទ្ធ​នឹង​លោក​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត .....​។ សំណួរ​មួយ​ត្រូវបាន​ចោទឡើង​ថា តើ​មាន​តម្រុយ​នយោបាយ​អ្វី នៅ​ពីក្រោយ​នៃ​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​ដោយ​ចំហ របស់លោក​កឹម សុខា នាពេលនេះ​?

​វាគ្មិន​២​រូប គឺ​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នឹង​បកស្រាយ​ពី​បរិបទ​ផ្សេងៗ​ទាក់ទង​នឹង​ករណីនេះ តាមរយៈ​ការ​សា​សួរ​តាម​ខ្សែ​ទូរ​សព្ទ ពី​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត