Nissan​​បង្ហាញ​​រថយន្ដ​​អគ្គិសនី​​ស៊េរី​ថ្មី​​សាក​អាគុយ​​ម្ដង​​បើក​បាន​​ជាង​៦០០​​គីឡូម៉ែត្រ​

15-07-2020 9:13 pm 564
​រថយន្ដ​អគ្គិសនី​សេរី​ថ្មី​ម៉ាក​Ariyaរបស់​​ក្រុមហ៊ុន​Nissan Motor

​ក្រុមហ៊ុន​Nissan Motor​បានបង្ហាញ​នូវ​រូបរាង​រថយន្ដស្ព័​រ​អេឡិចត្រូនិច​របស់ខ្លួ​ន ជា​រថយន្ដ​SUV​មាន​រូបរាង​​​ស្រស់ស្អាត​មិនធម្មតា​។ នេះ​ក៏​ជា​រថយន្ដ​អគ្គិសនី​លើកដំបូង​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​១០​ឆ្នាំ ពោលគឺ​គិត​តាំងពី​ក្រុមហ៊ុន​បង្ហាញ​រថយន្ដ​សេរី​Nissan Leaf​ក្នុង​ឆ្នាំ​២០១០​។ ក្រុមហ៊ុន​គ្រោង​នឹង​ចេញលក់​រថយន្ដ​អគ្គិសនី​សេរី​ថ្មី​ម៉ាក​Ariya​នេះ​ក្នុងប្រទេស​ជប៉ុន​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០២១​។ រថយន្ដ​អគ្គិសនី​ស៊េរី​ថ្មី​អាច​បើក​បរបាន​ឆ្ងាយ​ជាង​រថយន្ដ​អគ្គិសនី​ស៊េរី​មុន គឺអាច​បើកបរ​បាន​រហូតដល់​៦១០​គីឡូម៉ែត្រ​នៅពេល​សាក​អាគុយ​ពេញ​ម្ដង​។​

​ក្រុមហ៊ុន​Nissan​បញ្ជាក់ថា បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​ថ្មី ក៏​អាចជួយ​សម្រួល​ឲ្យ​អ្នកបើកប​រអាច​សម្រាក​បាន​នៅពេល​បើកបរ​លើផ្លូវ​ល្បឿន​លឿន គឺអាច​ដក​ដៃ​ចេញពី​ចង្កូត​នៅក្រោម​លក្ខខណ្ឌ​ជាក់លាក់​។ ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចេញ​រថយន្ដ​១២​ម៉ូ​ដែល​ផ្សេងទៀត​ទូទាំង​ពិភពលោក​នៅ​ចុងឆ្នាំ​២០២១​។ នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Nissan​បាន​និយាយថា ក្រុមហ៊ុន​បាន​បំពាក់​បច្ចេកវិទ្យា​ដែល​អស្ចារ្យ​បំផុត​នៅក្នុង​រថយន្ដ​ស៊េរី​ថ្មី​នេះ ដើម្បី​ចង់ឲ្យ​អតិថិជន​ពេញចិត្ដ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​Toyota, Honda និង Mazda ក៏មាន​គោលដៅ​ផលិត​រថយន្ដ​អគ្គិសនី​ទាំងស្រុង ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ក្នុងឆ្នាំនេះ​ដែរ​។ បច្ចុប្បន្ន​រថយន្ដ​អគ្គិសនី​មាន​ប្រមាណ​តែ​០.៥​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ទីផ្សារ​លក់​រថយន្ដ​ថ្មី​ក្នុងប្រទេស​ជប៉ុន​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត