លោក​ហ៊ុន សែន សម្រេច​ឲ្យ​ឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​៥​ថ្ងៃ​នៅ​ខែ​សីហា​

14-07-2020 9:57 am 551

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ឯកភាព​ចំពោះ​ការរៀបចំ​ថ្ងៃ​ឈប់សម្រាក​សង​បុណ្យ​ចូល​ឆ្នាំ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែ​សីហា​(បេីសរុបទាំងថ្ងៃចុងសប្តាហ៍ផងគឺ៩ថ្ងៃ)។ ប៉ុន្តែ​ខាង​រោងចក្រ និង​សហគ្រាស​អាច​កំណត់​ឲ្យមាន​ថ្ងៃ​ឈប់សម្រាក​ខុស​ពី​កាល​បរិច្ឆេ​ទ​នេះ​បាន​។ 

ប្រមុខ​រដ្ឋាភិបាល​បានប្រកាស​ឯកភាព​នេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ នៅ​ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង នា​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ​។ យើង​នឹង​លម្អិត​ព័ត៌មាន​បន្ថែម​នៅ​ពេល​បន្តិចទៀត​...៖

ដោយ៖ សៅ វិសាល

ព័ត៌មានផ្សេងទៀត