តារាភាពយន្ដ​​អាមេរិក​​អ្នកស្រី​​Kelly Preston​​ស្លាប់​ដោយសារ​​មហារីក​សុដន់​

13-07-2020 5:27 pm 660
រូបភាពអ្នកស្រី​Kelly

​អ្នកស្រី​Kelly Preston​តារាភាពយន្ដ​អាមេរិក បាន​ស្លាប់បាត់​បង់ជីវិត​ហើយ​កាលពី​ថ្ងៃអាទិត្យ​ក្នុង​វ័យ​៥៧​ឆ្នាំ​។ ដំណឹង​មរណភាព​នេះ​ត្រូវបាន​ស្វាមី​របស់​អ្នកស្រី​គឺ​លោក​John Travolta ដែលជា​តារា​សម្ដែង​ដែរនោះ ប្រកាស​ឲ្យដឹងតា​ម​បណ្ដាញ​Instagram​។ លោក​បាន​សរសេរ​សារ​ថា “​ប្រពន្ធ​ដ៏​ស្រស់ស្អាត​របស់ខ្ញុំ​Kelly បាន​ចាកចេញ​ទៅ​ឆ្ងាយ​ហើយ​បន្ទាប់ពី​តតាំង​នឹង​ជំងឺមហារីក​សុដន់​រយៈពេល​ពីរ​ឆ្នាំ​។ នាង​បាន​ប្រឆាំងនឹង​មេរោគ​មហារីក ដោយសារ​មាន​ការគាំទ្រ​លើក​ទឹកចិត្ដ​ផ្ដល់​ក្ដីស្រឡាញ់​ពី​មនុស្ស​ជុំវិញខ្លួន​។​”

​គួរ​បញ្ជាក់ថា អ្នកស្រី​Kelly Preston​និង​លោក​John Travolta បាន​រៀបការ​ជាមួយគ្នា​ជិត​២៩​ឆ្នាំ​ហើយ​។ អ្នកស្រី​បាន​សម្ដែង​ក្នុង​រឿង​ជាច្រើន ហើយក៏​ធ្លាប់​សម្ដែង​ជាមួយ​ស្វាមី​ផងដែរ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត