លោក​ឃួង ស្រេង ព្រមាន​ប្រើ​ធម៌​ក្តៅ​លើ​អ្នកចាក់ដី​រំលោភ​ប្រឡាយ​លូ​ប្រាំ​

08-07-2020 3:53 pm 435

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​ចំពោះ​អ្នកចាក់ដី​រំលោភ​លើ​ប្រឡាយ​លូ​ប្រាំ បើ​មិន​កាយ​ដី​រំលោភ​នេះ​ចេញ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​ពាក្យបណ្ដឹង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ លោក​ឃួង ស្រេង សង្កត់ធ្ងន់​ថា​បើ​ចៅសង្កាត់​និង​ខណ្ឌ​មិន​ប្តឹងទៅ​តុលាកា​រលោក​នឹង​ប្តឹង​ចៅសង្កាត់​និង​ខណ្ឌ​វិញ​។​

​ការបញ្ចេញ​ប្រតិកម្ម​បែប​នេះ​ធ្វើឡើង​ខណៈដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ ដែល​បាន​សាងសង់​រួចរាល់​នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ នា​ថ្ងៃ​ទី​០៨​ខែកក្កដា​នេះ​។ លោក​ឃួង ស្រេង​បាន​បញ្ជាក់បន្ថែម​ថា​លោក​ទុកពេល​ឲ្យ​មួយ​សប្តាហ៍​ដើម្បី​ឲ្យ​កាយ​ដី​ដែល​រំលោភ​ចេញ​៕

​ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត