Facebook Twitter Google និង Telegram​​ប្រកាស​ផ្អាក​​ជួយ​ប៉ូលិស​​ហុងកុង​

08-07-2020 11:29 am 558
(ពីឆ្វេង)រូបភាពសម្គាល់ក្រុមហ៊ុនFacebook, Google និង​Twitter

​ក្រុមហ៊ុន Facebook, WhatsApp, Twitter, Google និង Telegram បានប្រកាសថា​ខ្លួន​នឹង​ផ្អាក​កិច្ចសហការ​ជាមួយ​ប៉ូលិស​ហុងកុង ជុំវិញ​ការស្នើសុំ​ព័ត៌មាន​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងនេះ​។ ការផ្អាក​បន្ទាប់ពី​មាន​ប្រទេស​ជាច្រើន​បាន​រិះគន់​ចិន ចំពោះ​ការអនុម័ត​ច្បាប់​សន្ដិសុខ​ថ្មី​ដាក់ឲ្យ​ប្រើនៅ​ហុងកុង ជា​ការគំរាមកំហែង​ដល់​ស្វ័យភាព​ហុងកុង​។​

​ការប្រកាស​របស់​ក្រុមហ៊ុន​ទាំងនេះ ទំនងជា​ការដាក់​សម្ពាធ​មួយ​ឲ្យ​ក្រុមហ៊ុន​Apple​ធ្វើ​ដូចគ្នា​ដែរ ស្របពេល​ក្រុមហ៊ុន​Microsoft​ដែល​កន្លងមក​បានផ្ដល់​ទិន្នន័យ​អ្នកប្រើប្រាស់​ទៅដល់​អាជ្ញាធរ​ហុងកុង ក៏​មិនទាន់​បានប្រកាស​ផ្លាស់ប្ដូរ​គោលការណ៍​របស់ខ្លួន​។​

​ក្រុមហ៊ុន​ទាំងអស់​ខាងលើ​បាន​បញ្ជាក់ថា ពួកគេ​នឹង​ផ្អាក​កិច្ចសហកា​រលើ​ការផ្ដល់​ទិន្នន័យ​អ្នកប្រើប្រាស់​នៅ​ហុងកុង ទៅឲ្យ​អាជ្ញាធរ​ហុងកុង​បណ្ដោះអាសន្ន​សិ​ន រង់ចាំ​ការវាយតម្លៃ​លើ​បញ្ហា​សិទ្ធិមនុស្ស​ព្រោះនេះ​គឺជា​រឿង​សិទ្ធិ​ឯកជន​។ ម្យ៉ាងវិញទៀត​ក៏ត្រូវ​រង់ចាំ​រហូតដល់​មានការ​ឯកភាពគ្នា​ជា​អន្ដរជាតិ ដែល​ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​គោលនយោបាយ​នៅ​ក្រុង​ហុងកុង​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត