អាមេរិក​ធ្លាក់​​ប្រជាប្រិយភាព​​អាចជា​ឱកាស​​ចិន​​កេងចំណេញ​​លើ​ឆាក​អន្ដរជាតិ​

07-07-2020 6:05 pm 1337

​ស្ថិតក្រោម​ការដឹកនាំរ​បស់​លោក​ដូណាល់ ត្រាំ ប្រជាប្រិយភាព​ក៏ដូចជា​ឥទ្ធិពល​អាមេរិក​នៅលើ​ឆាក​អន្ដរជាតិ​ហាក់​ធ្លាក់ចុះ​បន្ដិច ដោយសារតែ​លោក​ដើរ​តាម​គោលនយោបាយ​ដ៏​ចម្លែក គឺ​គិត​អាមេរិក​ជាធំ​និង​ចង់ឲ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត​។ គោលនយោបាយ​នេះ​បានធ្វើឲ្យ​អន្ដរជាតិ​ពិសេ​ស​សម្ព័ន្ធមិត្ដ​បាត់​បង់​ទំនុកចិត្ដ ព្រោះ​លោក​ត្រាំ​មិនសូវ​គិតពី​ផលប្រយោជន៍​ប្រទេស​សម្ព័ន្ធមិត្ដ ធ្វើយ៉ាងណា​គិត​ផលប្រយោជន៍​អាមេរិក​ជាធំ​។ លោក​ត្រាំ​ក៏​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​សំខាន់ៗ ជា​សញ្ញា​បង្ហាញថា​អាមេរិក​ចង់​ផ្ដាច់ខ្លួន​មិន​ចង់​រវល់​បញ្ហា​ពិភពលោក​ច្រើនពេក​ទេ​។ ចំពោះ​ការធ្លាក់ចុះ​ឥទ្ធិពល​ភាព​អាមេរិក​ដូច្នេះ ចិន​ដែលជា​គូប្រជែង​អាមេរិក​និង​កំពុងមាន​មហិច្ឆតា​ចង់​ក្លាយជា​មហាអំណាច​ពិភពលោក​ផង​នោះ ក៏​កំពុង​សម្លឹង​ឱកាស​ពង្រីក​ឥទ្ធិពល​និង​កិត្ដិនាម​លើ​ឆាក​អន្ដរជាតិ​។ 

​តើ​ចិន​ឆ្លៀត​កេងចំណេញ​ប្រជាប្រិយភាព​តាមរបៀប​ណា ហើយ​អាចទៅរួច​ទេ​ដែល​ចង់​ឈ្នះ​អាមេរិក​ចន្លោះ​ពេលនេះ​?

​ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត