នៅតាមបណ្ដាប្រទេសនីមួយៗនៅក្នុងពិភពលោក តែងតែមានប្រភេទម្ហូបអាហារផ្សេងៗគ្នាទៅតាមតំបន់ ឬអាចចាត់ទុកបានថាជាអាហារប្រចាំប្រទេសក៏ថាបាន។ ជាបន្ដសូមស្វែងយល់ពីអាហារពេលព្រឹករបស់ប្រទេស១០នៅក្នុងពិភពលោក ដែលពលរដ្ឋប្រទេសទាំងនោះតែងទទួលទានជារៀងរាល់ព្រឹក។ អាហារពេលព្រឹកប្រទេសទាំង១០នោះមានដូចជា៖
១ ស្វីស៖នំពងមាន់ម្យ៉ាងធ្វើឡើងលាយជាមួយម្សៅ
២ អេត្យូពី៖ បបរម្យ៉ាងធ្វើឡើងពីស្រូវសាលីនិងពោត
៣ ជប៉ុន៖ មានត្រីដូចជាត្រីសាម៉ុង ជាមួយនឹងស៊ុបមីសូ មានបន្លែ និងបាយផងដែរ
៤ សិង្ហបុរី៖ នំបុ័ងកាយ៉ាជាមួយទឹកដោះគោ
៥ ម៉ារ៉ុក៖ នំBaghrirជាបន្ទះស្ដើងៗជាមួយប័រឬទឹកឃ្មុំ
៦ អូស្ដ្រាលី៖ នំបុ័ងប័រជាមួយនឹងស៊ុតចៀន
៧ អាហ្សង់ទីន៖ នំFacturasធ្វើពីម្សៅ ឬនំដូណាត់ចៀន
៨ អាល្លឺម៉ង់៖ ស៊ុតនិងសាច់ក្រកគឺជាអាហារពេលព្រឹកស្ដង់ដានៅអាល្លឺម៉ង់
៩ ប្រេស៊ីល៖ ជាប្រភេទនំម្យ៉ាងមានលាយក្រែម ឈីស ឬខ្ទិះដូង
១០ អ៊ុយក្រែន៖ ជាប្រភេទនំSyrnikiបន្ទះស្ដើងៗ មានទឹកជ្រលក់និងប័រ៕
ប្រភព៖CNN