ILO៖​​កូវី​ដ​-១៩​​ធ្វើឲ្យ​បាត់​បង់​ការងារ​​៤០០​លាន​​ការងារ​​ក្នុង​ពិភពលោក​

05-07-2020 4:24 pm 634

​អង្គការ​ILO​ដែលជា​ទីភ្នាក់ងារ​មួយ​របស់​អង្គការសហប្រជាជាតិ បានបញ្ជាក់​ក្នុងពេល​ថ្មីៗ​នេះ​ថា ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ បានធ្វើឲ្យ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​ម៉ោង​ការងារ​នៅក្នុង​ពិភពលោក ចន្លោះ​ពី​ខែមេសា​ដល់​ខែមិថុនា​។ អង្គការ​មួយ​នេះ​បាន​ប៉ាន់ប្រមាណ​ថា ការធ្លាក់ចុះ​គឺ​ស្មើនឹង​ការបាត់បង់​ការងារ​ពេញ​ម៉ោង​ចំនួន​៤០០​លាន​ការងារ​ឯណោះ​។ 

​អង្គការ​ILO​បាន​បន្ថែមទៀតថា ១៤​ភាគរយ​នៃ​ម៉ោង​ការងារ​នៅក្នុង​ពិភពលោក បាន​បាត់បង់​ក្នុង​ត្រីមាស​ទី​ពីរ​ក្នុង​ឆ្នាំ​២០២០​។ តួលេខ​នេះ​គឺ​កើនឡើង​៣.៣​ភាគរយ​ពី​តួលេខ​ដែល​បាន​ព្យាករណ៍​ក្នុង​ខែឧសភា​។ នៅ​ក្នុងនោះ​សហរដ្ឋអាមេរិក​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​បើតាម​ការប៉ាន់ប្រមាណ​បាន​ខាតបង់​ម៉ោង​ការងារ​ចំនួន​១៨.៣​ភាគរយ​។ បន្ទាប់មក​នៅ​តំបន់​អឺរ៉ុប​និង​អាស៊ី​កណ្ដាល​មាន​១៣.៩​ភាគរយ ហើយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​១៣.៥​ភាគរយ​។​

ILO​បានឲ្យដឹង​ដែរថា ការឆ្លង​រាតត្បាត​នៃ​កូវី​ដ​-១៩​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កម្លាំង​ការងារ​ជា​ស្ដ្រី ដោយ​៤០​ភាគរយ​នៃ​ពួកគេ​ធ្វើការ​នៅក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់​ខ្លាំង ដូចជា​ផ្នែក​ចំណីអាហារ​និង​ការ​ស្នាក់នៅ​ជាដើម​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត