ដើម្បី​ប្រជែង​ចិន​ ជប៉ុន​ប្រកាស​​គាំទ្រ​​ក្រុមហ៊ុន​ក្នុងស្រុក​​អភិវឌ្ឍ​ប្រព័ន្ធ​5G

01-07-2020 5:51 pm 499

​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់ថា​នឹង​ផ្ដល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ក្រុមហ៊ុន​ក្នុងស្រុក​ដូចជា NEC, Fujitsu និង Rakuten Mobile ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ឥត​ខ្សែ​5G​និង​5G​ជំនាន់​ក្រោយៗ​។ ក្រៅតែពី​ការប្រើប្រាស់​លើ​បណ្ដាញទូរស័ព្ទ បច្ចេកវិទ្យា​5G​នេះ​នឹង​ប្រើប្រាស់​សម្រាប់​កម្មវិធី​មាន​សក្ដានុពល​ជាច្រើន ដូចជា​ការបើកបរ​ដោយ​ស្វ័យប្រវត្ដិ​សម្រាប់រថ​យន្ដ និង​បច្ចេកវិទ្យា​ស្វ័យប្រវត្ដិ​នានា​ទៀត​។ 

​ដោយ​មើលឃើញថា​សព្វថ្ងៃ​ចិន​កំពុង​ឈានមុខ​ក្នុង​បច្ចេកវិទ្យា​5G​នេះ ដូច្នេះ​ក្រុមហ៊ុន​ជប៉ុន​ក៏​នឹង​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​ដូចគ្នា ដើម្បី​ប្រជែកជា​មួយដៃ​គូលើ​ឆាក​អន្ដរជាតិ ជាក់ស្ដែង​មាន​ក្រុមហ៊ុន​Huawei​របស់​ចិន​ជាដើម​។ ក្រុមហ៊ុន​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​ជប៉ុន អាមេរិក និង​អឺរ៉ុប បានចាប់ផ្ដើម​ធ្វើកា​រទាំ​ង​អស់​គ្នា​អភិវឌ្ឍ​បណ្ដាញ​ឥត​ខ្សែ​នេះហើយ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត