ក្រុមហ៊ុនផលិតយន្ដហោះAirbusដែលជាក្រុមហ៊ុនយក្សមួយនៅក្នុងពិភពលោក បានប្រកាសថានឹងកាត់បន្ថយការងារប្រមាណ១៥,០០០ការងារ ដោយសារតែការធ្លាក់ចុះតម្រូវការព្រោះការឆ្លងរាតត្បាតវីរុសកូរ៉ូណាឬកូវីដ-១៩។ ក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុបមួយនេះ បានបង្ហាញឲ្យដឹងពីផែនការកាត់បន្ថយការងារកាលពីថ្ងៃអង្គារម្សិលមិញ ហើយចំនួនដែលកាត់បន្ថយនោះមាននៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេស និងផ្នែកមួយចំនួនទៀតនៅក្នុងពិភពលោកនារដូវក្ដៅឆ្នាំ២០២១។ ក្រុមហ៊ុនបានបង្ហាញពីការព្យាករណ៍មួយដែរថា ចរាចរក្នុងលំហអាកាសនឹងមិនអាចស្ដារឲ្យមានកម្រិតដូចមុនបានទេរហូតដល់ឆ្នាំ២០២៥៕
ដោយ៖ពេញ ផេង