Facebook​ទម្លាយ​សំឡេង​សន្ទនា​រវាង​លោក​ហ៊ុន សែន​និង​លោក​កឹម សុខា​

01-07-2020 9:56 am 5119

​គណនី​ហ្វេ​សប៊ុក​ឈ្មោះ​«​យុត្តិធម៌​សង្គម​» ដែល​គេ​ដឹង​ជា​ទូទៅ​ថា​មាន​និន្នាការ​គាំទ្រ​លោក កឹម សុខា បាន​ទម្លាយ​នៅ​សម្លេង​សន្ទនា​ដ៏​សំខាន់​មួយ​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង​ដែល​មាន​រយៈពេល​៣២​នាទី​។​

​នៅក្នុង Facebook យុត្តិធម៌​សង្គម បាន​បង្ហោះ​វិដេអូ​សម្លេង និង​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ «​ស្តាប់​លោក​ប្រធាន កឹម សុខា ជជែក​ជាមួយ​លោក ហ៊ុន សែន ទើប​ដឹង​ច្បាស់​ថា លោក​ប្រធាន​កឹម សុខា យើង​មិន​ត្រឹមតែ​មិន​គាំទ្រ​នយោបាយ​ឆ្កួត​ឡប់ៗ​របស់​សម រង្ស៊ី ប៉ុណ្ណោះ​ទេ ថែមទាំង​មិន​កំសាក​រត់ចោលស្រុក​អត់​ស្វាង​ដូច​សម រង្ស៊ី​នោះ​ដែរ​។ នាំគ្នា​ស្តាប់​ហើយ​ស៊ែរ​អោយ​គ្នា​យើង​បានដឹង​ការពិត​ផង​!»​។​

​សូម​ស្តាប់​សម្លេង​សន្ទា​នា​រវាង​លោក​ហ៊ុន សែន និង​លោក កឹម សុខា រយៈពេល​៣២​នាទី​៖

ព័ត៌មានផ្សេងទៀត