លេងសើច​ម៉េច​បាន​…!! Samsung Galaxy A11, A21s និង A31 ជាប់​ជា​ស្មា​ត​ហ្វូន​ជំនាន់​ថ្មី​…​តម្លៃ​សមរម្យ​ជាងគេ និង​មាន​ការគាំទ្រ​លើសលុប​បំផុត​មិន​ធ្លាប់​មាន​…!!

30-06-2020 10:00 am 99

​ស្មា​ត​ហ្វូន​ស៊េរី​A របស់ សាម​សុង ផ្តល់ជូន​លោកអ្នក​នូវ​ភាព​ស៊ីវីល័យ ទាន់សម័យ និង​ទាក់ទាញ​ឥតខ្ចោះ​...!

ទូរស័ព្ទ Samsung ចេញ​មក​មួយៗ​គឺថា​កប់ៗ​ម៉ង​...​មិន​ដែល​ធ្វើឲ្យ​អតិថិជន​របស់​ខ្លួន​ខកចិត្ត​នោះ​ទេ​ជាមួយ​នឹង​មុខងារ​ទំនើប​ទាន់សម័យ ក៏ដូចជា​តម្លៃ​គឺថា​ស័ក្តិសម​គ្រប់​ទម្រង់​របស់​អតិថិជន​ចង់បាន​។​

​និយាយ​ទៅ​បើ​អត់​ទាន់​ដក​ស្មា​ត​ហ្វូន Samsung ចេញ​មក​គេ​អត់​ទាន់​ដឹង​ទេ​…​ទាល់តែ​បាន​ឃើញ​ទើប​គេ​នាំគ្នា​សួរថា​… “​ទូរស័ព្ទ​ម៉ាក​អីហ្នឹង​រាង​ឡូយ​ម្លេះ​?”… “​ទូរស័ព្ទ​ស៊េរី​អីហ្នឹង​ថត​ស្អាត​យ៉ាងនេះ​…​ហើយ​ថ្លៃ​ម៉ាណ​…​វា​មិន​ដែល​តម្លៃ​ប៉ុណ្ណឹង​?” ឥឡូវនេះ​ពួក​គាត់​ដែលជា​អ្នក​សួរ​សំណួរ​ទាំងអស់នេះ​ជាមួយនឹង​ក្រុមគ្រួសារ និង​អ្នក​ស្គាល់គ្នា​ទាំងអស់​បាន​ក្លាយជា​អតិថិជន​ដែល​ស្រឡាញ់​ចូលចិត្ត ស្មា​ត​ហ្វូន​ជំនាន់​ថ្មី របស់​ក្រុមហ៊ុន សាម​សុង អស់ហើយ​! ធម្មតា​ទេ​ទាំង​ខ្ញុំ​…​ទាំង​គេ​អ្នកណា​ដែល​មិន​ជាវ​នោះ​បើ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​ទាន់​សម័យហើយ​មាន​តម្លៃ​សមរម្យ កាមេរ៉ា​ថត​ច្បាស់​ឥតខ្ចោះ ផ្ទុក​ក៏បាន​ច្រើន ដើរ​ក៏​លឿន ហើយ​ថ្ម​ក៏​កាន់​បានយូរ​ទៀត​…​អ្នកណា​ដែល​មិន​ទិញ​យក​មក​ប្រើ​នោះ​!

​ដោយសារ​តែ​ភាពខ្លាំង និង​លក្ខណៈ​ពិសេសៗ​ដូចនឹង​កំពូល​ស្មា​ត​ហ្វូន​មួយចំនួន​ផង​ដែ​រទាំ​ង​អស់នេះ​ហើយ​ទើប​បានជា​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូន​តម្លៃ​មធ្យម​ស៊េរី Samsung Galaxy A11, A21s, និង A31 ក្លាយ​ជា​ស្មា​ត​ហ្វូន​ដែល​លក់​ដាច់​បំផុត និង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើសលុប​ពី​អតិថិជន ហើយ​ម្ចាស់​ហាង​វិញ​ក៏​លាន់មាត់​ថា លក់ដាច់​ខ្លាំងៗ  បើ​ធៀប​ទៅ​នឹង​ផលិត​ផលស្មា​ត​ហ្វូន​ក្រុមហ៊ុន​ដទៃ​ទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​!

​នេះ​គឺជា​ភាព​ភ្ញាក់ផ្អើល​ជាទី​មោទន​បំផុត និង​ក៏​ជោគជ័យ​ដ៏​អស្ចារ្យ​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០២០ សម្រាប់​ក្រុមហ៊ុន សាម​សុង​! ជាមួយនឹង​ការស្រឡាញ់​ជឿជាក់​ដ៏​សម្បើម​របស់​អតិថិជន និង​អ្នក​និយម​ស្មា​ត​ហ្វូន​ទាំងអស់​នា​ពេល​នេះ​ក្រុមហ៊ុន សាម​សុង នឹង​ប្តេជាចិត្ត​ខ្ពស់បំផុត​ធ្វើ​យ៉ាង​ណា​នឹង​ផ្តល់​ជូននូ​វ​ជម្រើស​ស្មា​ត​ហ្វូន​ដ៏​ល្អ​ស័ក្តិសម​បន្តទៀត​ដោយ​មិន​ផ្តោតលើ​ផល​ចំណេញ​ខ្ពស់​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​ទាំងអស់​ទទួលបាន​នូវ​ភាព​រីករាយ​…​ភាពងាយស្រួល និង​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​ពិភព​ស្មា​ត​ហ្វូន​ដ៏​ទំនើប​អស្ចារ្យ​នាពេល​អនាគត​របស់​ខ្លួន​! 

​សូម​ធានា Samsung Galaxy A11, A21s, និង A31 ពិតជា​ស្មា​ត​ហ្វូន​ជំនាន់​ថ្មីដែល​ល្អ​ទាំង​តម្លៃ​…​ទាំង​គុណភាព និង​ស័ក្តិសម​បំផុត​សម្រាប់​លោក​អ្នក​! ចង់បាន​ស្មា​ត​ហ្វូន​ដ៏​ល្អ​មួយ​គ្រឿង​ប្រើ​…​មាន​អី​ទៅ​ពិបាក​ទៀត​នោះ​!! ប្រញាប់​រួសរាន់​ជាវ​ថ្ងៃនេះ​ឱ្យ​លឿន​ភ្លាម​ទៅណា៎​!!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយ​ផ្ទាល់​នៅ​តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅ​កាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

 ពាក្យគន្លឹះ  Samsung

ព័ត៌មានផ្សេងទៀត