រដ្ឋាភិបាល​​បំពាក់​ឧបករណ៍​តម្លៃ​ជិត​១​លាន​ដុល្លារ​​​ដើម្បី​ពង្រឹងសមត្ថភាព​ក្រុមការងារ​សង្គ្រោះបន្ទាន់​​​​​​

30-06-2020 9:34 am 110

​រាជរដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​ពង្រឹងសមត្ថភាព​ក្រុមការងារ​សង្គ្រោះ ដោយ​បានធ្វើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​បន្ថែម និង​បំពាក់​ឧបករណ៍​សង្គ្រោះ​បន្ថែម ក្នុងតម្លៃ​ជិត​១​លាន​ដុល្លារ​អាមេរិក​។ ការបំពាក់​ឧបករណ៍​នេះ គឺ​ដោយ​មើលឃើញ​ពី​សមត្ថភាព​របស់​ក្រុម​អ្នក​សង្គ្រោះ​ឆ្លើយតប​នឹង​ប្រតិបត្តិ​ការសង្គ្រោះ​ក្នុង​ហេតុ​ការបាក់​រលំ​អគារ​នាពេល​កន្លងទៅ នៅមានកម្រិត​នៅឡើយ​។ 

ពិធី​ប្រគល់​ឧបករណ៍​បច្ចេកទេស​គាំទ្រ​ដល់​ការងារ​សង្គ្រោះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ទ័ព​ឆ័ត្រយោង​ពិសេ​សលេខ​៩១១ ក្រោម​វត្តមាន​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​តំណាង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែងថា ការបើក​វគ្គ​បណ្តុះបណ្តាល និង​បំពាក់​ឧបករណ៍​សម្ភារ​បច្ចេក​ទេស​ទាំងនេះ គឺជា​ការគិតគូរ​មួយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹងសមត្ថភាព​ក្រុមការងារ​ជួយសង្គ្រោះ​នៅពេល​មាន​ហេតុការណ៍​គ្រោះមហន្តរាយ​ផ្សេងៗ ដូចជា​ការបាក់រ​លំអ​គារ គ្រោះមហន្តរាយ​បណ្តាល​មក​ធម្មជាតិ និង​ឧប្បត្តិហេតុ​ផ្សេងៗ​ទាំង​លើគោក លើទឹក និង​លើ​អាកាស​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​មើលឃើញ​តម្រូវការ​ខ្ពស់​ចំពោះ​សមត្ថភាព និង​ជំនាញ​ក៏ដូចជា​ឧបករណ៍ សម្ភារ​បច្ចេកទេស ដើម្បី​បម្រើ​ដល់​ប្រតិបត្តិ​ការសង្គ្រោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចាត់ចែង​បញ្ជា​ឱ្យ​រៀបចំ​ចងក្រង​រចនាសម្ព័ន្ធ​ក្រុមការងារ​សង្គ្រោះ​ឱ្យ​បានច្បាស់លាស់ និង​ហ្វឹកហ្វឺន​បន្ថែម​លើ​សមត្ថភាព​របស់​ពួកគេ​។​

​ជាមួយគ្នា​លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៏​បានស្នើ​ដល់​បុគ្គលិក​កង​ប្រតិបត្តិការ​រុករក​សង្គ្រោះ ត្រូវ​ចងចាំ​ថា ការងារ​រុករក​សង្គ្រោះ គឺជា​កិច្ចការ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត ដែល​តម្រូវឱ្យ​បុគ្គលិក​មាន​វិន័យ​ខ្ពស់ ថែទាំ​សុខភាព​ឱ្យបាន​មាំមួន អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​ជានិច្ច ធ្វើ​លំ​ហា​ត់ និង​ធ្វើ​ការហ្វឹកហ្វឺន​ជាប្រចាំ​។ លោក​ទេសរដ្ឋមន្ត្រី បង្ហាញ​ក្តី​សង្ឃឹមថា វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ផ្តល់នូវ​ចំណេះដឹង​ថ្មី របៀប​ប្រើប្រាស់ និង​បទពិសោធ ន៍ ហើយ​បុគ្គលិក​រុករក​សង្គ្រោះ​ទាំងអស់ នឹង​ខិតខំ​រៀនសូត្រ​បំពេញភារកិច្ច​ដុះខាត់​ច្នៃប្រឌិត​បច្ចេកទេស ឱ្យបាន​ល្អប្រសើរ​ថែមទៀត ក្នុង​ស្មារតី​ទទួលខុសត្រូវ​ថែរក្សា​ការពារ ឧបករណ៍ សម្ភារ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។​

​សូមបញ្ជាក់ថា ក្រុម​អ្នក​សង្គ្រោះ​ដែល​ទទួល​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​នេះ មាន​ចំនួន​ប្រមាណ ១០០​នាក់ មកពី​អង្គភាព​ចំនួន​៦ រួមមាន​៖ កងពលតូច​លេខ​៧០​មាន​ចំនួន ១០​នាក់​, កងពលតូច​ឆ័ត្រយោង​ពិសេ​សមានចំ​នួន ៥០​នាក់​, កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន ១០​នាក់​, កងវិស្វកម្ម​អគ្គបញ្ជាការ​ចំនួន ១០​នាក់​, កងពលតូច​លេខ​១ ចំនួន ១០​នាក់ និង​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​មាន​ចំនួន ១០​នាក់​៕

ព័ត៌មានផ្សេងទៀត