ផ្លែស្វាយ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

29-06-2020 6:19 pm 110

​ស្វាយ​(Mangifera indica) គឺជា​ផ្លែឈើ​ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់​និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​។ វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​“ ស្តេច​ផ្លែឈើ​” ដោយសារតែ​សារធាតុចិញ្ចឹម​គួរឲ្យ​ចាប់អារម្មណ៍​។ ផ្លែឈើ​នេះ មាន​ដើមកំណើត​នៅ​អាស៊ី​ខាងត្បូង និង​ត្រូវបាន​ដាំ​ដុះ​អស់​ជាច្រើន​សតវត្សរ៍​មកហើយ​។ ផ្លែស្វាយ​មាន​ខ្ទង់​រាប់រយ​ពូជ​នៅ​ជុំវិញ​ពិភពលោក ហើយ​មាន​ពណ៌​និង​រាង​ខុសៗ​គ្នា​។ ផ្លែស្វាយ​មាន​ជាតិ​រ៉ែ​និង​វីតាមីន​ប្រហែល ២០ ប្រភេទ​ផ្សេងៗ​គ្នា ហើយ​ស្ថិតក្នុង​ចំណោម​ផ្លែឈើ​ដែលមាន​ជីវជាតិ​យ៉ាង​ក្រាស់ក្រែល​បំផុត​។​

​ផ្លែស្វាយ​ត្រូវបាន​គេ​និយាយថា មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន និង​អាច​បង្កើន​ភាពស៊ាំ​រាងកាយ កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ជំរុញ​សុខភាព​រំលាយ​អាហារ បង្កើន​សុខភាព​ភ្នែក និង​កាត់បន្ថយ​ហានិភ័យ​នៃ​ប្រភេទ​មហារីក​មួយចំនួន​។​

​ចំពោះ​ជំងឺមហារីក សាច់​របស់​ផ្លែស្វាយ​មាន​ផ្ទុក​សារជាតិ carotenoids, អាស៊ី​ត ascorbic, terpenoids និង Polyphenols ដែលជា​ទ្រព្យសម្បត្តិ​ប្រឆាំងនឹង​មហារីក​។ ផ្លែស្វាយ​ក៏​ត្រូវគេ​រកឃើញថា មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពិសេស ដែល​ផ្លែឈើ​និង​បន្លែ​ដទៃ​មិនមាន​ដូច​ឡើយ​។ ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Texas បាន​រកឃើញថា polyphenols នៅក្នុង​ផ្លែស្វាយ​មាន​ឥទ្ធិពល​ប្រឆាំងនឹង​ការបង្កឲ្យកើត​ជំងឺម​ហា​រីក ព្រោះ​វា​អាចជួយ​កាត់បន្ថយ oxidative stress (oxidative stress អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​មហារីក​)​។​

​ការសិក្សា​លើ​សត្វ​កណ្តុរ​មួយ​ផ្សេងទៀត ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ ២០១៥ បាន​រកឃើញថា​សារធាតុ polyphenols នៅក្នុង​ផ្លែស្វាយ អាច​ទប់ស្កាត់​ជំងឺមហារីក​សុដន់​ផងដែរ​។ រីឯ​Mangiferin ត្រូវបាន​គេ​រកឃើញថា អាច​ទប់ស្កាត់​ការលូតលាស់​កោសិកា​មហារីក​ពោះវៀនធំ​និង​ថ្លើម​។ នៅក្នុង​ការសិក្សា ក៏បាន​រកឃើញថា ផ្លែស្វាយ​អាចជួយ​ប្រឆាំងនឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។ នៅក្នុង​ការសិក្សា​លើ​សត្វពាហនៈ​វិញ បាន​រកឃើញថា Polyphenolics នៅក្នុង​ផ្លែស្វាយ អាច​ទប់ស្កាត់​ការលូតលាស់​ដុំ​សាច់​មហារីក​សុដន់​ផងដែរ​។​

​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ផ្លែស្វាយ អ្នក​គួរ​ទទួលទាន​ក្នុង​បរិមាណ​ត្រឹមត្រូវ និង​ជាពិសេស​គួរ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​អ្នក​ប្រតិកម្ម​ជាមួយ​ផ្លែស្វាយ​។ ផ្លែស្វាយ​មាន​ផ្ទុក​បរិមាណ urushiol តិចតួច ដែលជា​ជ័រ​ពុល អាច​បណ្តាលឲ្យ​រលាក​ស្បែក​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  សុខភាពផ្លែស្វាយ

ព័ត៌មានផ្សេងទៀត