Xavi​រំពឹង​​នឹង​វិល​​មកកាន់​​ក្លឹប​Barcelona​​នៅ​ថ្ងៃ​ណាមួយ​​ក្នុងនាម​​ជា​គ្រូបង្វឹក​

29-06-2020 6:00 pm 738
រូបលោក​Xavi HernandezអតីតកីឡាករBarcelona ហើយបច្ចុប្បន្ន​ជាគ្រូបង្វឹកក្លឹបកាតា

​អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​Barcelona គឺ​លោក​Xavi Hernandez  បាន​និយាយថា លោក​សង្ឃឹម​នឹង​អាច​ត្រឡប់​មកកាន់​ក្លឹប​អេ​ស្ប៉ាញ​មួយនេះ​វិញ​ក្នុងនាម​ជា​គ្រូបង្វឹក​។ ការចូល​មក​ដឹកនាំ​នៅ​Barcelona​គឺ​នៅពេល​កាលៈទេសៈ​សមស្រប និង​នៅពេលដែល​ក្រុមបច្ចេកទេស​របស់លោក​បាន​ត្រៀមខ្លួន​រួចរាល់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ស្ប៉ាញ​បាន​ចុះផ្សាយ​ថា Xavi​ដែលជា​គ្រូបង្វឹក​ក្លឹប​កាតា​Al Sadd ត្រូវបាន​ក្លឹប​Barca​ទាក់ទង​ដើម្បី​ឲ្យមក​ជំនួស​លោក​Ernesto Valverde មុនពេល​ក្លឹប​តែងតាំង​លោក​Quique Setien​ជា​គ្រូបង្វឹក​កាលពី​ខែមករា​។ Xavi​បាន​និយាយថា​ក្ដីសង្ឃឹម​ធំ​បំផុត​របស់លោក​នា​ថ្ងៃ​អនាគត គឺ​ការវិលត្រឡប់​មកកាន់​Barca​វិញ​ក្នុងនាម​ជា​គ្រូបង្វឹក ដើម្បី​ដឹកនាំ​ក្លឹប​ទៅរក​ជ័យជម្នះ​៕

​ដោយ៖​ពេញ ផេង

 ពាក្យគន្លឹះ  កីឡាបាល់ទាត់Xavi

ព័ត៌មានផ្សេងទៀត